តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក់ សែនសូនីតា ដែលបានសាងគ្រួសារ យ៉ាងមានសុភមង្គល ជាមួយស្វាមី ពេលនេះ កំពុងតែមានតំណក់ឈា មនៅក្នុងផ្ទៃ ជាហេតុធ្វើឲ្យតារាស្រី និងក្រុមគ្រួសារ កាន់តែមានសុភមង្គល និងក្តីសុខទ្វេរដង។




កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ទើបតែបំពេញក្តីស្រម៉ៃរបស់ខ្លួន ដែលបានតាំងចិត្តតាំងពីយូរយារមកហើយ ក្នុងការបើកហាងលក់គ្រឿងអលង្ការដ៏តូចមួយ សម្រាប់បំពេញក្តីស្រម៉ៃ ។ អ្នកនាង តូតា ពិតជាមានក្តីសុខខ្លាំងណាស់ ពេលអ្វីៗបានដូចបំណង ។




ដោយឡែកបន្ទាប់ពីប្រកាសបើកហាងលក់គ្រឿងអលង្ការមិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ស្វាមីរបស់អ្នកនាង និងនាង បានចាប់ផ្តើមចាប់អាជីវម្មថ្មីមួយទៀត នោះគឺចិញ្ចឹមគោ និងមាន់ ដើម្បីទុកលក់ជូនបងប្អូនទាំងអស់គ្នា។ អ្នកនាងបានបង្ហោះសារថា "ការងារថ្មី...ប្តីប្រាប់ថាមករៀនមើលអោយហើយទៅ តិចទៀតអូនឯងត្រូវPromoteលក់គោលក់មាន់អោយបងហើយ អើយបងប្អូនអើយ...បងប្អូនណាត្រូវការទិញគោទិញមាន់អីទាក់ទងបានចា មានបោះដុំនឹងលក់រាយ Call : 089 313131 ទីតាំង កំពង់ស្ពឺហើយក៏មានទទួលទិញគោដែលចា "៕













