ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យ៉ាងណាមិញជុំវិញរឿងនេះ កាលពីព្រលប់ម្សិលមិញ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងក រនគរ បាលខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយថា ៖ ចំពោះករណីចោរចូលលួចផ្ទះអ្នកលក់ឡេ Love Riya លោកបានឱ្យមន្ត្រីជំនាញរបស់ខ្លួនចុះទៅដល់កន្លែងកើតហេតុ ប្រមូលវត្ថុតាងស្តាប់ចម្លើយ ម្ចាស់ទីតាំង ហើយពិនិត្យពិតប្រាកដ គឺមិនមានលុយដែលត្រូវបាត់នោះទេ ហើយនៅក្នុងទូដែកដែលចោរចូលលួចនោះគឺអត់មានលុយសូម្បីតែ១រៀល ។

លោកបន្តថា ៖ ការ Live របស់ Love Riya លើកឡើងថាបាត់លុយ ៣០ម៉ឺនដុល្លារ ជាការបំផ្លើសការពិត ប៉ុន្តែបើបន្តធ្វើអ្វីមិនមានហេតុផល លោកនឹងចាត់ការបន្តតាមច្បាប់។ តាមពិតការបំ ប៉ោងព័ត៌មាន ការផ្តល់ព័ត៌ មានក្លែង ដល់ សមត្ថកិច្ច ក្នុងចេតនា ណាមួយ ក្នុងគោ លបំណងបម្រើឱ្យផលប្រយោ ជន៍ខ្លួន អាចជាបទល្មើស។

ក្រោយពីស្នងការនគរ បាលខេត្តកណ្ដាល ព្រមានចាត់វិធានការលើខ្លួនជុំវិញការបំប៉ោងព័ត៌មាននោះ អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីអ្នកនាង Love Riya នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញមុខសុំទោសស មត្ថកិច្ចចំពោះការនិយាយនេះ ហើយក៏បានប្រតិកម្មទៅនឹងទំព័រហ្វេសប៊ុកមួយចំនួនផងដែរ ៕ ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទាំងអស់គ្នាចូលទៅទស្សនាវិដេអូនៅខាងក្រោមនេះ ៖







