គួរឲ្យក្នាញ់ណាស់ ! គ្រាន់តែ ឆ លី មកដល់ Stuido ហង្សមាសភ្លាម ម្នាក់ៗឃើញហើយគ្រឺតនោះគ្រឺត និងពាក្យជូនពរយ៉ាងខ្លីថា...
ស៊ីហៀង
-

កូនប្រុសដ៏ស្រស់សង្ហារបស់កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជន ហើយក៏ទទួលបានការគាំទ្រ ជាច្រើនពីសំណាក់មហាជន។ កូនប្រុសរបស់អ្នកនាង ដែលមានអាយុទើបតែជាង៨ខែប៉ុណ្ណោះ តែមុខមាត់គួរឲ្យស្រលាញ់ និងគួរឲ្យទាក់ទាញខ្លាំងណាស់ ព្រោះតែភាពគួរឲ្យស្រលាញ់របស់ក្មួយប្រុស ទើបធ្វើឲ្យបងប្អូនមានការចាប់អារម្មណ៍ និងសរសើរពេញៗមាត់ ថាសង្ហារណាស់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ឆ លី ត្រូវបានប៉ាៗ បង្ហោះរូបភាព មួយសន្លឹក គួរឲ្យទាក់ទាញ ខ្លាំងណាស់ ។ នៅក្នុងរូបភាពមួយសន្លឹកនោះ ក្មួយប្រុស ងើយមើលទៅលើ ដូចជាកំពុងតែចាប់អារម្មណ៍នឹងអ្វីមួយ ទើបលោកប៉ារបស់ក្មួយប្រុស បង្ហោះសារថា"Charlie​ មានអារម្មណ៍ថាដូចជាធ្លាប់ឮសំឡេង និងបរិយាកាសបែបហ្នឹងពេលនៅក្នុងពោះ​ Mommy.​អ្នកគាំទ្រកម្មវិធី.... នៅទាល់តែចប់កម្មវិធី"។ ជាមួយគ្នានោះផងដែរ ពិធីករដ៏ល្បីឈ្មោះ លោក រ៉ាសី បានបង្ហោះសារថា "ថ្ងៃនេះ ឆលី (ហៅអូនបុត្រ) មកលេងប៉ាប៉ា ដល់Stuido ហង្សមាស មកមើល ប៉ាប៉ា រៀបចំកម្មវិធី I AM SINGER CAMBODIA SEASON2! ជូនពរអោយធំឡើង ពូកែ និង ឈ្លាសវៃ ដូចប៉ាប៉ា ពូកែគ្រប់យ៉ាង!"។