ទីបំផុត ព្រះតេជគុណ​ ងួន ចាន់​ដេវីត ដល់ថ្ងៃសឹកវិញហើយ ...(មានវិដេអូ)
-

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពី ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ ព្រះតេជគុណ​ងួន ចាន់​ដេវីត បានសម្រេច​កោរសក់ បួស​ជា​ព្រះសង្គនៅ ​វត្ត​ល្អាង​កង្កែប ក្នុងស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

យ៉ាងណាមិញបើគិតមកទល់និងពេលនេះគឺព្រះតេជគុណ ដេវីត បាន​បួស​ជា​ព្រះសង្ឃ​អស់​រយៈពេល​ប្រមាណ​ជិត​១​ខែ​មក​ហើយ ដោយសង្កេត​ឃើញ​ថា ព្រះអង្គ​ឧស្សាហ៍​និមន្ត​បិណ្ឌបាត និង​មាន​ញាតិញោម​យក​ចង្ហាន់ ព្រមទាំង​ទេយ្យទាន មក​ប្រគេន​ដល់​វត្ត​ជាញឹកញាប់​ផង​ដែរ។

ដោយឡែកនៅកាលពីពេលថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា ៖ « អត់បានដើរលេងនឹងគេទេ បានតែមកវត្តទទួលលោកបងទៅភ្នំពេញវិញរយះពេលមួយខែស្ងប់ស្ងាត់ល្អណាស់ វត្តល្អាងកង្កែប » ។

សូម​រំលឹកផងដែរថានៅកាលពីប៉ុន្មានថ្ងៃមុននេះយោងតាមវីដេអូច្បាស់ការមួយ ប្រាប់ឲ្យដឹងថា ព្រះតេជគុណ​ ដេវីត នឹងដល់ថ្ងៃសឹកវិញហើយ គឺនៅព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ នេះ គឺគម្រប់១ខែ នៃការសាងព្រះភ្នូសរបស់ព្រះតេជគុណ​៕