នោះរឿងធំបាត់ បញ្ហារបស់តារាចម្រៀងលោក ខេម ជាមួយនិងផលិតកម្ម ថោន ត្រូវបានអ្នកនាង ធី សុវណ្ណថា និយាយធ្ងន់ៗថា អាចមានអ្នកជាប់គុក...
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពីពេលថ្មិៗនេះ តារាចម្រៀងលោក ខេម ដែលមានឈ្មោះពិតថា ប៉ុន សុណារិន ដែលជាត្រូវបានផលិតកម្ម ថោន ចេញលិខិតអោយចូលដោះស្រាយជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវនេះត្រូវបានលោក ខេម ធ្វើការទម្លាយរឿងក្នុងចិត្ត នៅលើ Facebook ។

ហើយករណីជម្លោះរវៀងផលិតកម្ម ថោន និងលោក ខេម នេះដែរអ្នកនាង ធី សុវណ្ណថា ដែលគេស្គាល់ថាជាអ្នកនយោបាយវ័យក្មេង បានលើកឡើងថា៖“ Idol របស់ខ្ញុំ លោកខេម និងផលិតកម្មថោន ឈ្លោះគ្នា ករណីនេះ បើធ្ងន់ធ្ងរអាចមាន “អ្នកជាប់គុក” តើខ្ញុំគួរជួយខាងណា? សូម Comments A / B / C   A ជួយខាង ផលិតកម្មថោន   B ជួយខាង លោក ខេម  C នៅស្ងៀម, កុំលូកដៃ” ៕