កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "Ju Lee" បានបង្ហោះសារទាំងទឹកភ្នែក ពេលចាញ់បោក អស់ទឹកប្រាក់ដល់ទៅជាង២ពាន់ដុល្លារឯណោះ។



ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបង្ហោះសារថា "ករណីថ្មីវាកើតឡើងលើករូបខ្ញុំផ្ទាល់ ផ្ញើជូនអ្នកកំពុងតែប្រើប្រាស់គណីធានាគាទាំងអស់គ្នា ! សូមប្រយ័ត្នទាំងអស់គ្នា កុំអោយដូចនាងខ្ញុំ មានជនឆបោកបន្លំម្នាក់ដែលប្រើប្រាស់លេខ ធ្វើជាតេមកខ្ញុំតាំងថាខ្លួនជាបុគ្គលិករបស់ធានាគា រួចប្រាប់ខ្ញុំថា ខ្ញុំគឺអិថិជនពិសេសពោលគឺស្នើសុំដូរលេខកូតកង់របស់ខ្លួនបានតាមការស្រលាញ់ ដាក់លេខ ដាក់លេខទូរសព៌ ឬ ដាក់លេខអ្វីតាមចិត្តស្រាប់ខូចអាខោត ខ្ញុំក៌សង្ស័យរត់អោយខាងធានាគាជួយបិទអាខោន ពេកដែលឆែតឃើញបាត់លុយអស់2200$មែន បងខាងផ្នែកធានាគាក៏បានទាក់ទង់ទៅផ្នែកវេលុយដើម្បីអោយបិទ កុំអោយចោលដកលុយបាន ហើយក៌បានបិទខ្លះ មានន័យថាចោលដកលុយខ្លះ នៅខ្លះ មានសង្ឃឹមថានឹងបានលុយមកវិញខ្លះ ។



ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តទៀតថា " ស្អែកឡើងបានដឹងដំណឹងផ្នែកវេលុយក៌បានបិទការដកលុយរបស់អាចោលសល់ខ្លះ ត្រូវមានការរង់ចាំក្រោយទើបដឹងមូលហេតុ ឥឡូវកំពុងស្តិតនៅក្នុងការរង់ចាំចម្លើយ លោកចោលល្បិចសាហា វណា ស់ លុយវាវេគ្រប់ជ្រុង នឹងគ្រប់លេខ កំលាំងញើមឈា មខ្ញុំ មិនសូវហ៊ានចាយនោះទេ ព្រោះដឹងមានជំងឺកូដវីពិបាករកលុយ ទោះបីខ្ញុំយំទៀតក៌គ្មានន័យដែលតែដំណក់ទឹកភ្នែកជាចុងក្រោយដែលខ្ញុំស្រក់ ហើយក៌អរគុណបងតែងជួយផ្ដល់យោបល់ លុយខ្ញុំសង្ឃឹមបានមកខ្លះឆាប់នេះ"។


