បងប្អូនមហាជន មានការសោកស្តាយ ក្រោយពីទទួលដំណឹងថា តារាជើងចាស់ Kanjana Jindawat បានទទួលមរណ ភាព
ស៊ីហៀង
-

បរទេស៖ តារាសម្តែងជើងចាស់ ដែលជាទូទៅបងប្អូនបានស្គាល់ និងតែងឃើញអ្នកស្រី Kanjana Jindawat ដើរតួជាម្តាយ ក្នុងរឿងភាគថៃ ពេលនេះអ្នកស្រី បានទទួលមរណ ភាពហើយ​នៅ​ថ្ងៃ​ទី ២៧ ខែសីហា​ឆ្នាំ ២០២០​វេលាម៉ោង​ ៤និង៤៧នាទីល្ងាច​ ក្នុង​អាយុ​ ៦១ឆ្នាំ ដោយសារ​ជំងឺ​បេះដូង។

ដំណឹងដ៏ក្រៀមក្រំមួយនេះបានធ្វើឲ្យមហាជនក៏ដូចជា អ្នកសិល្បៈរួមអាជីពទាំងអស់ ពិតជាមានការសោកស្តាយខ្លាំង ដែលបានបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់នេះ ពីពិភពសិល្បៈថៃ។ ពេលដែលអ្នកស្រីសម្តែង គឺអ្នកស្រី ពិតជាសម្តែងបានយ៉ាងល្អ និងគួរឲ្យកោតសរសើរនូវទេពកោសល្យរបស់អ្នកស្រីខ្លាំងណាស់។ 

អ្នកស្រីបាន Kanjana កើតនៅថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៥៨ ហើយក៏បានចាប់ផ្តើមអាជីពសិល្បៈ នៅក្នុងឧស្សាហកម្មកម្សាន្តដោយការថតផ្សាយពាណិជ្ជកម្ម។ ជាមួយគ្នានោះផងដែរ អ្នកស្រី មានការងារជាច្រើន ជាបន្តបន្ទាប់ ហើយក៏ក្លាយជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ ស្ថិតនៅក្នុងប្រជាពលរដ្ឋរបស់ប្រទេសថៃ ។ ចាប់​តាំងពីទសវត្ស ៨០ មកទល់ពេល​បច្ចុប្បន្ន ហើយ​ស្នាដៃ​សម្ដែង​ក៏​មិន​តិច​ជាងរយរឿង​ដែរ៕

ប្រភព៖ thairath