ភ្នំពេញ៖ ជីវិតជាប្តីប្រពន្ធ មិនមានពាក្យថា ងាយស្រួលមកជាមួយនោះទេ បើសិនជាមិនចេះអត់អោន អាធ្យាស្រ័យ និងផ្តល់តម្លៃឲ្យគ្នានោះ ។ តួយ៉ាងដូចជាប្តីប្រពន្ធរបស់លោក ថម មី និងតារាចម្រៀងអ្នកនាង សួស វីហ្សា ដែលជាតារានៅក្នុងចិត្តរបស់បងប្អូនបានចាប់គ្នាសាងគ្រួសារ ជាមួយគ្នា រហូតមកដល់ពេលនេះ អ្នកនាង សួស វីហ្សា ក៏កំពុងតែមានផ្ទៃពោះ ផងដែរ។ ជីវិតប្តីប្រពន្ធមួយគូរ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះតែកន្លងមក លោកថមមី ក៏ដូចជា អ្នកនាង សួស វីហ្សា បានបង្ហោះវីដេអូជាច្រើន ពីភាពផ្អែមល្ហែមក៏ដូចជាសេចក្តីសុខ នៅក្នុងជីវិតជាប្តីប្រពន្ធ។


ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក លោកបាននាំភរិយារបស់លោក ទៅពិនិត្យផ្ទៃពោះ ដើម្បីចង់ដឹង និងចង់ឃើញពីមុខមាត់របស់កូនស្រីជាទីស្រលាញ់របស់លោក។ ថមមី បានរៀបរាប់ឲ្យដឹងថា "ថ្ងៃនេះប៉ាៗបំពេញតួនាទីជាប្តីនិងជាលោកឪពុក បាននាំម៉ាក់ៗនិងកូន Jenny មកពិនិត្យសុខភាពតាមការណាត់របស់គ្រូពេទ្យឃើញថាពួកគាត់មានសុខភាពល្អណាស់ ។




សំខាន់មើលមុខកូនស្រីប៉ាៗម៉ាក់ៗផង កូនស្រីសំលាញ់ Jenny គេគេងលក់មុខ Cute ណាស់ មើលថ្ពាល់គេឡើងគួរអោយខ្នាញ់ណាស់ ពេទ្យថាមើលយូៗទៅអូនJennyមានថ្ពាល់ខួចសងខាងកាត់រកប៉ាៗទៀត អូនបាន 2.2 Kg និងអាយុ( 34សប្តាហ៍ )។ ចុងក្រោយសូមពាក្យជូនពរល្អៗមកកាន់ម៉ាក់ៗនិងអូន Jenny ផង ជួបគ្នាឆាប់ៗណានៅខែតុលា ២០២០ ខាងមុខនេះ "។

































