ភ្នំពេញ ៖ ពិតជាមានមោទណភាពខ្លាំងណាស់ដែលកម្ពុជាបានឈានមុខគេនៅលើពិភពលោក នៅក្នុងការប្រើប្រាស់សត្វកណ្តុរ និងសត្វសុនខ (ឆ្កែ) ដើម្បីហិត មី ន ដែលទទួលបានជោគជ័យខ្លាំងបំផុត ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់។


លោកបានបន្តឲ្យដឹងទៀតថា ៖ សូមអបអរសាទរកណ្តុរហិតមីនឈ្មោះម៉ាហ្គាវ៉ាបានទទួលមេដាយមាសការងារ! (២៥ កញ្ញា២០២០) កណ្តុរហិត មី ន របស់អង្គភាពសុីម៉ាក់និងអង្គការAPOPOប៊ែលហ្សិក ឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមេដាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃនៃប្រទេសអង់គ្លេស (PDSA)


ម៉ាហ្គាវ៉ា មានស្នាដៃរុករកឃេីញ គ្រា ប់ មី ន ចំនួន៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅទិសខេត្តសៀមរាប និងខេត្តព្រះវិហារ។ មេដាយមាសនេះ បានធ្លាក់មកលេីកណ្តុរហិតមីនម៉ាហ្គាវ៉ា ជាលេីកដំបូងគេ ដែលមេដាយនេះផ្តល់ឱ្យសត្វដែលលះបង់ដេីម្បីភារកិច្ច ៕




