ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីល្ងាចថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃប្រគួតMiss Grand Cambodia 2020 វគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ជាស្ថាពរហើយ ដោយយើងបានរកឃើញម្ចាស់គ្រងមកុដ ដ៏ស្រស់ស្អាត ប្រចាំឆ្នាំ២០២០នេះ ដោយមានទាំងសមត្ថភាព និងរូបសម្រស់។
ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គេបានរកឃើញម្ចាស់ជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២០នេះ គឺបានទៅលើ បវរកញ្ញា ដែលមកពីខេត្តកំពង់ធំ មានឈ្មោះថា សេង រដ្ឋា មានអាយុ២០ឆ្នាំ កំពស់ ១៧៣ស.ម។ កញ្ញា សេង រដ្ឋា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការស្ងប់ស្ងែងពីរូបសម្រស់ ដ៏ស្រស់សោភារបស់នាង ព្រមជាមួយនិងសមត្ថភាព។
ជាក់ស្តែងថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការស្រឡាំងកាំងគ្រប់គ្នាក្រោយពេលបានឃើញម្ចាស់មកុដ Miss Grand Cambodia 2020 រូបនេះបានតែងខ្លួននិងផាត់មុខធ្វើសក់រួច គឺថានាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយនាងក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖