ធ្មេចបើកៗ កូនស្រី របស់លោក ប៉ែន ចំរ៉ុង ចេញខែបាត់ មុខឡើង Cute គួរឲ្យស្រលាញ់ណាស់
ស៊ីហៀង
-

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ពិធីករដ៏ល្បីឈ្មោះ និងពូកែវោហាស័ព្ទ មិនចេះរីងស្ងួត លោក ប៉ែន ចំរ៉ុង រស់នៅយ៉ាងមានក្តីសុខជាមួយភរិយា បន្ទាប់ពីលោកបានចាប់ដៃគ្នាសាងគ្រួសារដ៏តូចមួយ ធ្វើឲ្យជីវិតមួយនេះកាន់តែមានភាពរីករាយទ្វេរដង ហើយមិនបានយូរប៉ុន្មានលោក ក៏មានសមាជិកថ្មីម្នាក់ទៀត ដែលខណៈពេលនេះ ក្មួយកើតបានមួយខែហើយ។

ជាក់ស្តែងនៅក្នុងចេញខែកូនស្រីសំណព្វចិត្ត លោក ប៉ែន ចំរ៉ុង ក៏បាននាំអូនប៊ែល ទៅវត្ត ដើម្បីសូមសេចក្តីសុខ សូមពរជ័យ ពីព្រះសង្ឃ ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះសារឲ្យដឹងថា "ថ្ងៃនេះ អូន Bell មកវត្តសំរោងអណ្តែតអោយលោកតា ក្រញិច ហើយប្រោះព្រំសុំពរជ័យ ដើម្បីចេញខែអោយអូនសុខសប្បាយ សុខភាពល្អ សំខាន់អោយប៉ាម៉ាក់រកទទួលទានមានបាន ។អូនBell សុំពូមីងអ៊ុំយាយតាជួយអោយពរជ័យដល់អូនBell ផងចា!"។

ជាមួយគ្នានោះផងដែរ ភរិយារបស់លោកប៉ែន ចំរ៉ុង បានបង្ហោះសារថា "04 10 20 ចេញខែអូនប៊ែលបានមួយខែ យកមកវត្តអោយលោកបងជូនលាភជ័យកូនស្រី សុខភាពល្អ រឹងមាំ ឆ្លាត ជៀសផុតពីរជំងឺទាំងឡាយ ចំរុងចំរេីនដល់គ្រួសារ មានសំណាងល្អ នឹង ស្នាមញញឹមពេញមួយជីវិត ហេីយធំឡេីងក្លាយជាកូនល្អ មនុស្សល្អ នៅក្នុងសង្គម ណាកូនម្ដាយ កែវភ្នែក បេះដូង គ្រប់យ៉ាងរបស់ខ្ញុំ"។