ថ្លើមធំណាស់ ! សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life ) បានយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ដាក់លើរបងសណ្ឋាគារ ពេលនេះត្រូវ...
ព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ សហការជាមួយក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានចុះណែនាំដល់ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ( Nature Life ) ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងតម្រូវឲ្យម្ចាស់អាជីវកម្មធ្វើការផ្លាស់ប្ដូរនូវទីតាំងរូបព្រះសិរសា ព្រះបាទជ័យវរ្ម័នទី៧ ត្រូវយកទៅដាក់នៅកន្លែងដែលសមរម្យវិញ ។

ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចាត់ទុកថា ជាស្ដេចដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ។ ទ្រង់បានតាំងពិធីរាជាភិសេក ឡើងសោយរាជ្យសម្បត្តិ ក្នុងឆ្នាំ ១១៨១ នៅក្នុងទីក្រុងដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ ( ក្រុងអង្គរធំ ) ៕ ប្រភព៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។