បងស្រី អូន ថា គាត់ក៏យំខ្ញុំក៏យំ គាត់យំរំភេីបបានអំណោយ ខ្ញុំយំនឹកអតីតកាលពេលក្រ...មានវិដេអូ
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ អ្នកនាង ស្រី អូន ដែលជាម្ចាស់ហាង សម្រស់ធម្មជាតិ បាននាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលក្រីក្រ នៅតាមបណ្តាខេត្ត ក្រោយពីពួកគាត់ម្នាក់ត្រូវបានរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាច្រើនគ្រួសារ។ ទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជន ក៏ដូចជា បងប្អូនដែលរងគ្រោះ ដោយទឹកជំនន់ មានក្តីរំភើបជាខ្លាំង ពេលបានជួបបងស្រីអូនផ្ទាល់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ស្រី អូន បានបង្ហោះសារថា "គាត់ក៏យំខ្ញុំក៏យំ គាត់យំរំភេីបបានអំណោយខ្ញុំយំនឹកអតីតកាលពេលក្រ ពីមុនយេីងអត់យេីងឃ្លានស្រាប់តែមានគេយកអំណោយមកអោយគឺសប្បាយចិត្តណាស់ អ្នកធ្លាប់អត់ទេីបយល់អារម្មណ៍ហ្នឹង ពេលទឹកជំនន់លុយទឹកជិះទូកមកទទួលអំណោយទាំងមានសង្ឃឹមព្រោះបានស្បៀងបន្ដ។ ពាក្យដែលខ្ញុំចងចាំមិនភ្លេចគឺ ម៉ែឃ្លានណាស់ ពុទ្ធោម៉ែគេម៉ែខ្ញុំ យាយគេយាយខ្ញុំ ក្រលំបាកហេីយមានពិការទៀត  អំណោយតិចតួចសំរាប់ជួយដល់បងប្អូនខ្មែរ  ត្រឹមតែ 5000គ្រួសារគ្រាន់សំរួលបានមួយពេល អនិច្ចាអ្នកស្រែ"។

សូមទស្សនាវីដេអូទាំងអស់គ្នា៖