ភ្នំពេញ៖ ដូចដែលបងប្អូនជាច្រើនបានទទួលដំណឹងរួចមកហើយ អំពី លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer ដែលបានទទួលមរណភាព ដោយសារតែរោគាពាធ កាលពីវេលាម៉ោង២ និង០១នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៤៥ឆ្នាំ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា MasterChef Khmer បានបង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះគ្រួសារ នៃស ពរបស់លោក ដែលបានចែកឋានទៅ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "សាររំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ប្រធានមេចុងភៅលំដាប់ផ្កាយប្រាំ និងជាគណៈកម្មការ MasterChef Khmer។

យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន CBS និងក្រុមការងារផលិតកម្មវិធី MasterChef Khmer ទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេងយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារស ព។

លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២ និង ១ នាទី រំលងអធ្រាត្រយប់មិញ។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណខ្ខន្ធរបស់លោក បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។













