រាល់ថ្ងៃនេះ អាហារតាមដងផ្លូវ ពិតជាច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់ ពិសេស គឺអាហារ ដោតចង្កាក់ ដែលជាអាហារ ងាយៗ ឬ ជាអាហារមួយប្រភេទ សម្រាប់បងប្អូនពិសេសលេង ។ តួយ៉ាងដូចជា ស្លាបមាន់ អាំង ដែលជាអាហារឈ្ងុយ ហើយតំលៃក៏សមរម្យ ផងដែរ ។
ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sao Piseth បានបង្ហោះសារឲ្យដឹងថា "ស៊ែរផងមិញៗទេ ដាក់អស់តែស្លាបមាន់មួយទេ រមាស់ពេញខ្លួន ហេីមមុខមាត់ នឹងស្លរឈា មភ្លាមៗ រហូតស្ទះដង្ហេីមយកទៅបន្ទប់សង្គោះ សឹងតែមិន ទា ន់ សំណាងហេីយ គ្រូពេទ្យធ្លាប់ឆ្លងកាត់អ្នកមានជំងឺមុនៗចឹងដែរ។
សារ៉ូម 15នាទីសោះកន្លះៗលីត្រអស់ 2 ផ្លោក ពេទ្យបង្ហូរចូលដេីម្បីសង្គ្រោះបន្ទាន់តែម្តង ចឹងសូមបងប្អូនប្រុងប្រយ័ត្នៗផង ជាពិសេសដែលអ្នកខ្សោយៗ រឺមានជំងឺអាលែកហ្សុីតែម្តង ព្រោះប្រពន្ធលោកគ្រូខ្ញុំជួបប្រទះផ្ទាល់ហេីយគឺរូបថតនឹងតែម្តង ខ្ញុំនៅនឹងជាក់ស្តែងផងដែរ
ខ្ញុំផុសនេះគឺចង់ដាស់តឿនបងប្អូនដែរចូលចិត្តញាំវា ស្លាបចឹងៗដឹងម៉ានខែទេមិនស្អុយផងនោះ បេីមាន់យេីងប្រលាក់ពីរបីថ្ងៃសឹងមិនទាន់ទេជូ រឺខូចបាត់ហេីយ
ចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ខេត្តតាកែវផងដែរ ដែលបានជួយសង្គ្រោះគាត់បានយ៉ាងទាន់ពេលវេលាល្អ កុំអី? 22/10/2020 ម៉ោង6:30យប់ ។សូមពិចារណាតាមការគួរ!!!។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយទៀតដែរមានឈ្មោះថា សុផាន់ណា អ្នកចូលចិត្តផុស បានបង្ហោះសារថា "ខេត្តតាកែវ ថ្ងៃ22/10/2020 ម៉ោង6:30យប់ នេះជាសារចង់ដាស់តឿនបងប្អូនដែរចូលចិត្តញាំស្លាបមាន់ មានបងស្រីម្នាក់ទិញស្លាបមាន់មកញាំ ញាំអស់តែមួយរមាស់ពេញខ្លួន ហេីមមុខមាត់ នឹងស្លរឈាមភ្លាមៗ រហូតស្ទះយកទៅបន្ទប់សង្គោះបន្ទាន់សឹងមិនទាន់ សំណាងលោកគ្រូពេទ្យធ្លាប់ឆ្លងកាត់មានអ្នកជំងឺឈឺបែបហ្នឹងកន្លងមកទើបអាចសង្គ្រោះគាត់បាន កុំអីចប់។