ទប់លែងជាប់ហើយ ! ប្រូសូនី ចេញវិដេអូព្រលៈ អតីតស្វាមី អ្នកនាង Love Riya ខ្លាំងៗថា...
ស៊ីហៀង
-

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់អ្នកលក់អនឡាញ ដ៏ល្បីឈ្មោះ អ្នកនាង Love Riya ដែលមានឈ្មោះល្បីក្នុងវិស័យអនឡាញ និងជាបុគ្គលជោគជ័យម្នាក់ នៅក្នុងមុខជំនួយ ។ អ្វីដែលកាន់តែគួរឲ្យសរសើរនោះ គឺអ្នកនាងក៏បានចូលរួមយ៉ាងសកម្ម​ នៅក្នុងការជួយដល់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងផង។

យ៉ាងណាមិញ អ្នកនាង Love Riya ក្រោយពីរៀបការរួច អ្នកនាង ក៏បានមានកូនស្រីដ៏គួរក្នាញ់ គួរឲ្យស្រលាញ់ ហើយថែមទាំងឆ្លាតថែមទៀតផង។ ក្រោយបញ្ចប់ពីទំនាក់ទំនងជាមួយអតីតស្វាមីមុនហើយ អ្នកនាងបានខិតខំប្រឹងមើលថែរក្សា កូនស្រី បានយ៉ាងល្អ តែម្នាក់ឯង រហូតមកដល់ពេលនេះ អ្នកនាង ក៏រកឃើញអ្នកស្អំបេះដូង ផងដែរ។

ការឆ្លងកាត់ជីវិតដ៏ជូរចត់ ទម្រាំជួបមនុស្សដែលផ្តល់តំលៃ មើលថែ និងស្រលាញ់យើងពិតប្រាកដមិនមែនជាការងាយនោះទេ។ ប្រូ សូនី បានធ្វើឲ្យជីវិតអ្នកនាង Love Riya ហាក់មានជីវិតឡើងវិញ ដោយរូបលោកបានខំប្រឹង មើលថែ ផ្តល់ភាពកក់ក្តៅ គោរពស្រលាញ់ ថ្នាក់ថ្នម មិនឲ្យអ្នកនាង Love Riya មានអារម្មណ៍ថាខ្វះភាពកក់ក្តៅអ្វីបន្តិចសោះ។

ដោយឡែកកាលពីពេលថ្មីៗនេះ ប្រូសូនី ក៏បានចេញវិដេអូឃ្លីបមួយ ព្រលៈទៅអតីតស្វាមីរបស់អ្នកនាង ដែលបានព្យាយាមតេ ព្យាយាមឆាតមកអ្នកនាង Love Riya តែអ្នកនាង​ Love Riya មិនដែលតបតឡើយ។

បើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូខាងក្រោមនេះ៖