ចង់ហូរទឹកភ្នែកតាម ! ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារនូវភាពជូរចត់មួយ អានហើយទើបដឹងថា បងប្រុសលោកពិតជាមនុស្ស...
សីហា
-

ប្រិយមិត្កបានជ្រាបខ្លះហើយថា​ លោកឧកញ៉ា ឡេង ប្រុស ជាប្រធានក្រុមហ៊ុនណាវ៉ាត់ត្រាខ្នាតយក្ស និងត្រូវជាបងប្រុសបង្កើតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា។ ហើយកាលពីថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

ជាក់ស្តែង នៅមុននេះបន្តិចលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារក្នុងគណនីហ្វេសប៊ុក បានធ្វើឲ្យមហាជនជាច្រើនសម្រក់ទឹកភ្នែក ដោយសារតែភាពជូរចត់ជាបងជាប្អូននឹងគ្នា តស៊ូមកដល់ពេលនេះ នេះជាការរៀបរាប់ទាំងស្រុង“តើបងប្អូនណាខ្លះមានរឿងដូចខ្ញុំ?នៅក្នុងគ្រួសារ បន្ទាប់ពីឪពុកម្ដាយគឺបងប្រុសនេះដែលដើតួរជាម្ដាយផងជាឪពុកផង ព្រោះបងប្អូនខ្ញុំចាកចេញពីគ្រួសារតាំងពីអាយុជាង10ឆ្នាំ ។ ចរិតរឹងរូសងងក់ធ្វើអ្វីតាមអំពើរចិត្តនឹងឌឺដងបងប្រុសគឺខ្ញុំនេះឯង មិនសូវឲ្យតម្លៃបងខ្លួនឯងទេ 

កាលនៅធ្វើការ ឈ្លោះគ្នាម្ដងៗបងតែងតែចាញ់ខ្ញុំជានិច្ច ហើយគាត់តែងតែមកយកចិត្តខ្ញុំទៀត ជាពិសេសពេលឈឺ បងប្រុសស្ទុះស្ទារកគ្រប់មធ្យោបាយដោះស្រាយឲ្យប្អូន ។ ពេលខ្ញុំបរាជ័យគាត់គឺជាអ្នកលើកខ្ញុំឱ្យក្រោកឈរ ពេលខ្ញុំធ្វើខុសគាត់តែងតែតាមតម្រង់ផ្លូវខ្ញុំជានិច្ច ទោះបីគាត់ត្រូវបានខ្ញុំធ្វើឲ្យគាត់ហូទឹកភ្នែកក៏ដោយ បងប្រុសម្នាក់នេះចិត្តធំណាស់ហ៊ានលះបង់គ្រប់បែបយ៉ាង

ដើម្បីប្អូនៗ។ មកដល់ពេលនេះទើបដឹងថាខ្ញុំចាញ់គាត់គ្រប់យ៉ាង ចាញ់ភាពអត់ធ្មត់ ចាញ់ភាពស្រលាញ់ ចាញ់ភាពតស៊ូ ចាញ់ត្រង់គាត់ធ្វើអ្នកចាញ់រហូត ចាញ់ភាពកក់ក្ដៅដែលគាត់លះបង់ឲ្យខ្ញុំ ចាញ់ត្រង់ខ្ញុំខឹងគាត់មិនខឹងខ្ញុំ ពេលនេះទើបខ្ញុំដឹងថាភាពកក់ក្ដៅដែលបងប្រុសផ្ដល់ឲ្យមិនអាចកាត់ថ្លៃបានទេអ្នកដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺគាត់ គាត់ជាគ្រូបង្រៀនជាទីព្រឹក្សាដ៏ពូកែជាបងប្អូនបង្កើតនឹងគ្នា តើអ្នកស្រណោះនឹកគ្រាដែលរត់លេងកាលនៅតូចៗឬអត់ ? តើអ្នកនឹកឃើញពេលហូបបាយជុំគ្នាឬទេ? ហើយពេលនោះយើងមិនសូវមានអីហូដែរ តើអ្នកស្រណោះពេលមើលថែគ្នាឬអត់! ពាក្យថាបងប្អូនបង្កើតមានន័យណាស់បន្ទាប់ពីពុកម៉ែ ពេលនេះលុយនិងកិត្តិយស មិនអាចផ្ដូរកាត់ឈាមបងប្អូនបានទេ”៕