កញ្ញា ទីទី ចេញមកធ្វើការបកស្រាយ ទៅនឹងការចោទប្រកាន់ របស់ម្តាយតារាសម្តែងវ័យក្មេង ជី ឈិងលីន ពាក់ព័ន្ធនិងបញ្ហា...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ កន្លងទៅ ម្តាយរបស់តារាសម្តែងវ័យក្មេងម្នាក់ គឺ ជី ឈិងលីន ហៅ មិនា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងវ័យក្មេងម្នាក់​ ដ៏មានទេពកោសល្យ នៅក្នុងការសម្តែង​ ហើយតារាសម្តែងវ័យក្មេងរូបនេះ ក៏ត្រូវបានគេស្គាល់ថាជា ចៅស្រីបង្កើតរបស់កំពូលតារាសម្តែងជើងចាស់មួយរូប ផងដែរ។ 

នៅក្នុងសាររបស់ម្តាយតារាសម្តែងវ័យក្មេងរូបនេះ បានបង្ហោះសារឲ្យដឹងថា "ប្រទេសមានច្បាប់ មានទាំងរូបភាពពីកាំមេរ៉ា មានទាំងសម្លេង មិនទទួលថាខ្លួនខុសទៀត  គិតៗទៅថាអីក៏ហ៊ានម្លេះកោតតែហ៊ានដើរមកទះ.កំ.ភ្លៀ.ងគេហើយ ហ៊ាននិយាយថាខ្លួនមិនភ្លើ.រមិនល្ង.ង់អោយកាំមេរ៉ាចាប់បានទេ! ។ ចង់សួរបងប្អូនទាំង់អស់គ្នាថាកូនស្រីខ្ញុំដើរចេញពីរបន្ទប់ទឹកសុខៗហើយមានគេដើរមកទះ.កំ.ភ្លៀងទាំងគ្នាអត់ដឹងរឿងអីសោះចឹង តើ!គួរធ្វើយ៉ាងម៉េចដែរ? ថាមិនចង់ដាក់ពាក្យប្ដឹងទេ តែនេះអ្នកដែលធ្វើរខុសហើយអត់ព្រមទទួលថាខ្លួនខុសសោះ គាត់បែរជាគិតថាគាត់ឆ្លាតចេះរកកន្លែងទះ.កំ.ភ្លៀ.ងកូនខ្ញុំទាំងអោយកាំមេរ៉ាចាប់មិនបាន ប៉ុន្តែរប្អូនគិតខុសហើយ ឃើញអួ.តថាខ្លួនជាមនុស្សល្អណាស់ ចុះហេតុក៏សុខៗដើរមកទះ.កំ.ភ្លៀ.ងកូនក្មេងបែបនេះ ប្រហែលជាប្អូនស្រីគិតថាប្រទេសគ្មានច្បាស់ហើយ ទើបតាំងខ្លួនជាមនុស្សបែបនេះ។

បន្ទាប់ពីបានឃើញពីការបង្ហោះសាររបស់ម្តាយតារាសម្តែងរូបនេះ ភ្លាមនោះ ភាគីម្ខាងទៀត ដែលត្រូវបានគេចោទប្រកាន់ថា បានទះ កំ.ផ្លៀ.ង​ លើជនរងគ្រោះនោះ ក៏បានចេញវិដេអូ បានធ្វើការបកស្រាយយ៉ាងដូច្នេះថា "នៅក្នុងថ្ងៃកើតរឿងនេះ គឺបុគ្គលទាំងពីរនាក់ ត្រូវបានម្ចាស់កម្មវិធីអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីខួបកំណើតមួយ។ ទីទី ដែលរងការចោទប្រកាន់រូបនោះ បានប្រាប់ទៀតថា នាងមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់ម្តាយកុមារី ជី ឈិងលីន ហៅមិនា ពោលគ្រាន់តែចូលទៅសួរនាំធម្មតា តែប៉ុណ្ណោះ ។

យុវតី ទីទី បានប្រាប់ទៀតថា " នាងមិនបានប្រើអំពើហិ ង្ស ាដូចការចោទនោះទេ ទោះកាលពីពេលកន្លងទៅ ធ្លាប់មានជំលោះពាក្យសំដី ជាមួយគ្នាពិតមែន ។ ទោះជាយ៉ាងនៅក្នុងកម្មវិធីនោះ នាងគ្រាន់តែសួរនាំរឿងរ៉ាវ មួយចំនួនកន្លងមកប៉ុណ្ណោះ ជុំវិញការនិយាយមិនល្អពីគ្នានៅខាងក្រោយខ្នង តែមិនបានប្រើប្រាស់អំពើហិ. ង្ស ាមួយណាឡើយ។ ទីទី បានបញ្ជាក់ផងដែរថា នាងមានសាក្សីគ្រប់គ្រាន់នៅកន្លែងកើតហេតុ ថានាងមិនបានប្រើប្រាស់ អំពើហិ. ង្ សា  ហើយក៏មិនបាននិយាយពាក្យដៀមដាមអ្វីនោះដែរ។ ទីទី បានប្រាប់ទៀតថា នាងក៏មានអ្នកច្បាប់ ការពាររូបនាង​ ដើម្បីការពារភាពស្អាតស្អំផងដែរ ។ 

មានវិដេអូ៖