ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ វត្តមានរបស់អ្នកនាង Love Riya ដែលជាបុគ្គលដ៏ល្បីឈ្មោះ និងជាបុគ្គលម្នាក់ ជោគជ័យ នៅក្នុងវិស័យអនឡាញ។ ដោយឡែកនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅ និងស្បថ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងរឿងរ៉ាវ របស់អ្នកនាង ទ្រី សុផានិត។
បើយោងតាមការចុះផ្សាយរបស់ TNB News បានឲ្យដឹងនៅមុនបន្តិចថា " នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាងlove Riya ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅ នឹងស្បថ ដើម្បីបំភ្លឺពាក់ព័ន្ធទៅនឹងរឿងរ៉ាវរបស់អ្នកនាងលីសុផានិត្យនិងអ្នកនាងទ្រីដាណាកាលពីថ្ងៃមុន"។
គួរបញ្ជាក់ផងដែរថាអ្នកនាង ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០» ។ ស្រាប់តែនៅថ្ងៃទៅសាលាដំបូងរាជធានីភ្នំពេញ អ្នកនាងទ្រី សុផានិត បានដួលសន្លប់ស្តូកតែម្តង។
ប្រភព៖ TNB News