សង្ហាៗអស់ទាស់ហើយ! តួឯកប្រុស ជំនាន់ ៨០-៩០ រូបរាង មុខមាត់ សុទ្ធតែសង្ហាៗ មានមុនស្នេហ៍ គ្រប់ៗគ្នា រហូតធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរថា...
ស៊ីហៀង
-

បងប្អូនជាច្រើន ប្រាកដជានៅចាំបាន ពីតារាសម្តែង ជំនាន់ទសវត្សរ៍ ឆ្នាំ៨០-៩០ ដែលជាតារាសម្តែង មានរូបរាងស្រស់សង្ហា មានមុនស្នេហ៍ ឆក់យកបេះដូងក្រមុំៗជាច្រើន ។ តារាសម្តែងប្រុសរូបនោះ រួមមានៈ លោកយុត្ថារ៉ា ឆានី លោក ទេព រិន្ទដារ៉ូ  លោកខៃ ប្រសិទ្ធ លោក សម តារា លោកពេជ្រ ភារុន និងមានតារាសម្តែងប្រុសស្រីជាច្រើរូបទៀត ដែលមានឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈ ហើយធ្វើឲ្យបងប្អូនយើងទស្សនាហើយ សើចចុកពោះ ពីភាពក្រមិចក្រមើម របស់តួអង្គរនីមួយៗ។ 

ជាក់ស្តែង តារាសម្តែងប្រុសស្រីជាច្រើន បានផ្តាច់ខ្លួនពីវិស័យសិល្បៈ ដើម្បីសាងគ្រួសារ មានកូនចៅ រៀងៗខ្លួន និងរស់នៅយ៉ាងមានសុភមង្គល ។ តែក៏មានតារាប្រុសស្រី ជាច្រើននាក់ទៀត ដែលនៅតែបន្តសិល្បៈដូចមុន ដើម្បីឲ្យសិល្បៈករ ជំនាន់ក្រោយបានឃើញពីសកម្មភាព ក៏ដូចជាទទួលយកបទពិសោធន៍ពីរៀមច្បងផងដែរ។

អ្វីដែលធ្វើឲ្យមហាជន នៅតែមានការកោតសរសើរនោះ គឺការសម្តែងរបស់រៀមច្បង ពិតជាសម្តែងបានល្អឥតទាស់តែម្តងហើយ ទាំងកាយវិកាយ ការលេងទឹកមុខ ពិតជាសាកសម តែម្តង។ 

ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ផលិតកម្ម អង្គរវត្ត បានបង្ហោះរូបភាពជាច្រើន របស់តារាសម្តែងរបស់យើង ពីជំនាន់នៅក្មេង ធ្វើឲ្យបងប្អូនមហាជន លាន់មាត់សរសើរគ្រប់ៗគ្នាថា​ ស្រស់ស្អាត និងមានមុនស្នេហ៍ខ្លាំងណាស់។

ម្ចាស់គណនីហ្វេសប៊ុក ផលិតកម្ម អង្គរវត្ត បានបង្ហោះសាររាប់ថា "ខ្ញុំចង់បង្ហាញរួបតារាក្មួយប្រុសក្មួយស្រី ចាប់ផ្ដើមតំាងពីឆ្នាំ 1990 ពេលខ្ញុំចុះទៅលេងប្រទេសខ្មែរជាលើកដំបូងក្នុងឆ្នាំ 1989 ខ្ញុំចាំមិនភ្លេចអ្នកដែលខ្ញុំជួបមុនគេបង្អស់ គឺលោកឱញ្ញា សុំទោសខ្ញុំភ្លចឈ្មោះគាត់ហើយ ភិរិយារបស់គាត់ឈ្មោះអ្នកស្រីវណ្ណចន្ទ័ ដែរមានសំឡេងទឹកដមពីរោះដូចជាសត្វរៃមាស បន្តាប់មកគាត់ណែនាំស្គាល់លោកណុបសម្បិត្តនឹងភិរិយារបស់គាត់ឈ្មោះ ណុបសុធាវី . ចាប់ពីឆ្នាំ 1989 មកដល់ 2020 គាត់ទំាង 2 ចូលវ័យចំណាស់ ប៉ុន្តែចិត្តរបស់គាត់ទំាង 2 មិនផ្លាស់ប្ដូរជាដាច់ខាត គឺ ទំាង 2 នាក់មាន ( សេចក្ដីស្រឡាញ់ អំណរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ ) គ្រួសារដែរគួរឲ្យអ្នកដ៍ទៃចង់រាប់អានជាមិត្តភ្កក័ នឹងគួរឲ្យស្រឡាញ់ ចាប់ពីពេលនេះខ្ញុំ post រូបតារាក្មួយប្រុសក្មួយស្រីចាប់ពីឆ្នាំ 1989 រហូតដល់ ឆ្នាំ 2000 តាមសេចក្ដីស្នើរសុំពីបងប្អូនដែលធ្លាប់ជួយគាំទ្រផលិតកម្ម ( ផលិតកម្ម អង្គរវត្ត )នាងខ្ញុំ  by Sovanny Sam"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន ថា "វិស័យ​កុនជំនាន់មុនពិតជាល្អមើលខ្លាំងណាស់ទាំងការសម្ដែង​ទាំងកាស្លៀកពាក់ រហូតដល់សព្វថ្ងៃក៍ខ្ញុំនៅតែមើល​ តែរឿងខ្យងសាំងរបស់អ្នកមីងអម្ពរទេវីខ្ញុំដើររកភាគ2មិនឃើញទេ"។ ហ្វេនៗសរសើរ ពីរូបសម្រស់ និងលក្ខណសម្បត្តិរបស់ពួកគាត់ ពិតជាស្រស់សង្ហា មានមុនស្នេហ៍ គ្រប់ៗគ្នា ៕