គួរឲ្យសរសើរណាស់! បងប្រុសអ្នករត់កង់បីម្នាក់ បានឌុបអ៊ុំប្រុសចំណាស់ម្នាក់ ចំងាយ៣គីឡូ អ៊ុំសួរអស់ប៉ុន្មានក្មួយ គាត់បានឆ្លើយថា "អត់អស់លុយទេអ៊ុំ ខ្ញុំអត់យកទេ " ដោយសារតែ...
ស៊ីហៀង
-

លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។

លោកបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ) ហើយលោកតាក៏បានដើរចូលរទៅក្នុងបាត់ទៅ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានបង្ហោះសារថា​"ឌុបគាត់ចម្ងាយជាង3kmគាត់សួរថាអស់ប៉ុន្មានក្មួយ ខ្ញុំឆ្លេីយថាអត់អស់លុយទេអ៊ុំខ្ញុំអត់យកទេ ។ ទោះបីថ្ងៃនេះម៉ោងនេះខ្ញុំមិនទាន់បានសូម្បីតែ100៛ហេីយមិនបានដឹងភ្ងៀវសូម្បីតែមួយជេីងក៏ដោយ ក៏ខ្ញុំមិនដាច់ចឹត្តយកលុយពីគាត់ដែរ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរចំពោះបងប្រុសជាខ្លាំង ដែលបងប្រុសមានទឹកចិត្តល្អ​ប្រពៃគួរឲ្យសរសើរបែបនេះ៕