វី​តា ចេញមកធ្វើការបកស្រាយ និងសុំទោសជាសារធារណៈភ្លាមៗ បន្ទាប់ច្រៀងបទ "មុនពេលអូនមានប្តីបងនៅណា"
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បទចម្រៀង របស់ វីតា ត្រូវបានមហាជន​ ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបកស្រាយបទចម្រៀង​"មុនអូនមានប្តី បងនៅឯណា" ។ ដោយឡែក កញ្ញា វីតា បានចេញមក Cover បទនេះ គ្រាន់តែចង់ បំពេរអារម្មណ៍របស់បងប្អូនអ្នកស្តាប់ប៉ុណ្ណោះ។

បើយោងតាមវិដេអូកិច្ចសម្ភាសន៍ របស់លោក អ៉ឹម ជីវ៉ា ជាមួយកញ្ញា វីតា បានធ្វើការបកស្រាយ ច្បាស់ៗអំពី ថា បទចម្រៀង "មុនអូនមានប្តី បងនៅឯណា" នេះ​ កញ្ញា តែ Cover ពីបទរបស់នាយ ចឹម មកធ្វើការបកស្រាយជា បទស្រី តែប៉ុណ្ណោះ កញ្ញា​ មិនមានចេតនា​ អ្វីនោះឡើយ។ 

នៅក្នុងកិច្ចសម្ភាសន៍នោះផងដែរ កញ្ញា​ក៏បានចេញមកធ្វើការសូមទោសចំពោះបងប្អូន ទូទាំងប្រទេស ប្រសិនបើមានចំណុចណាខ្វះខាត  គឺកញ្ញា មានតែពាក្យសុំទោស​ដល់បងប្អូន តែប៉ុណ្ណោះ ។ ចំណែកអត្ថន័យវិញ គឺគ្រាន់តែជាឧទាហររណ៍ មួយដែលអ្នកនិពន្ធបានលើកឡើង ដើម្បីបម្រើអារម្មណ៍របស់បងប្អូន តែប៉ុណ្ណោះ។

មានវិដេអូ៖