វីវហើយ ! ក្រោយពី Miss Grand Cambodia ព្រមានដកហូតតំណែង ស្រាប់តែ កញ្ញា សេង រដ្ឋា តបសារទៅវិញ យ៉ាងដូច្នោះថា....
សីហា
-

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ពេលបានឃើញការផុស នូវ Caption លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងកញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia 2020 ជាប់ចំណាត់ថ្នាក់លេខ១ ដោយលេចលឺថា ត្រូវបានដកតំណែងចេញ មិនឲ្យទៅប្រកួតនៅលើឆាកអន្តរជាតិ។

ក្រោយពីបានទទួលដំណឹងនេះ ភ្លាមស្រាប់តែកញ្ញា សេង រដ្ឋា មិននៅស្ងៀមនោះទេ ក៏បានបង្ហោះសារវ៉ៃបកទៅ Miss Grand Cambodia ថា “សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយក

បាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង) ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលា

ច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមកខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life ”។

នេះជាខ្លឹមសាររបស់ Miss Grand Cambodia បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក “ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះ

ស្រាយបញ្ហាដែលកើតឡើងកន្លងមក តាមសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។ ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ 

ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននិងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ”៕