ទឹកចិត្តប្រពៃណាស់ ទាំងប្តី ទាំងប្រពន្ធ! បងស្រី អូន និងស្វាមី បានផ្តល់ថវិកា ជួយកូនៗរងគ្រោះដែលរស់នៅក្នុងអង្គការ Afesip Cambodia នូវទឹកប្រាក់ចំនួន...
ស៊ីហៀង
-

មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយថា​បងស្រី អូន និងស្វាមី បានជួយដល់អ្វីខ្លះដល់សង្គម ពិសេសគឺរឿងក្មេងៗដែលកំពុងតែរងទុក្ខលំបាក តែម្តង។ បងស្រីអូន បានខិតខំជួយដល់ក្មេងៗ ទៅតាមលទ្ធភាពដែលបងស្រីមាន ដើម្បីផ្តល់ជូនឲ្យក្មេងៗ គាត់ផុតពីក្តីលំបាក ព្រោះថាក្មេងៗគាត់បានឆ្លងកាត់រឿងរ៉ាវជាច្រើន​មកហើយ ទាំងទុក្ខលំបាកផ្លូវកាយ និងផ្លូវចិត្ត។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ បងស្រី អូន បាននាំយកថវិកាមួយចំនួន ធំទៅជួយដល់អង្គការ Afesip Cambodia​ សម្រាប់សម្រួលដល់ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។

បងស្រីបានរៀបរាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "តាមរយ:លោកជំទាវ យឹម ឆៃលីន ក្រុមប្រឹក្សាភិបាលកិត្តិយស របស់ អង្គការ Afesip Cambodia នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្តល់ថវិការជួយកូនៗរងគ្រោះដែលរស់នៅក្នុងអង្គការ ចំនួន ៥៤៤,០០០,០០០រៀល (១៣៦.០០០ដុល្លារ )សម្រាប់សម្រួលដល់ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។

នាងខ្ញុំសូមអរគុណដល់លោកជំទាវ យឹម ឆៃលីន ដែលយកចិត្តទុកដាក់លើកូនៗរងគ្រោះ។ បញ្ជាក់: កូនៗរងគ្រោះទាំងអស់ទទួលបានការទំនុកបំរុងទាំងការស្នាក់នៅហូបចុកនិងការសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ហេីយនាងខ្ញុំក៏បានបន្ដការជួយដល់ម្ដាយក្មេងរងគ្រោះដែលមានជីវភាពលំបាកខ្លាំងផងដែរ សូមជូនបុណ្យផងបងប្អូនខ្មែរ"៕