ទឹកចិត្តប្តីប្រពន្ធគាត់ល្អណាស់! ថ្ងៃនេះបងស្រី អូន និងស្វាមី បាន​ឧបត្ថម្ភ​ថវិកា​ ជូនមន្ទីរ​ពេទ្យកុមារអង្គរ​ ដែលបានជួយ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​លាន​នាក់ នូវទឹកប្រាក់ចំនួន...
-

ភ្នំពេញ៖ បងស្រីអូន សម្រស់ធម្មជាតិ​ ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បងស្រី និងស្វាមី បាននាំយកថវិការចំនួន ២០០​,​០០០​,០​០០រៀល​ យកទៅជួយដល់មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ជួយ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​លាន​នាក់​។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងស្រី អូនបានរៀបរាប់ថា "នាង​ខ្ញុំ​ ស្រីអូន​និង​ស្វាមី ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២០០​,​០០០​,០​០០រៀល​ (50000$)​ សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​មន្ទីរ​ពេទ្យកុមារអង្គរ​ ដេីម្បី​ជា​ការ​តបស្នង​ដោយ​ឃើញ​ថា​ មន្ទីរពេទ្យ​កុមារ​អង្គរ​ បាន​ជួយ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​លាន​នាក់​។

ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ខ្ញុំ​សូម​ជូន​ពរ​ដល់​កុមារកម្ពុជា​ទាំងអស់​អោយ​មាន​សុខភាព​ល្អ​ទាំង​អស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ។