អ្នកទើបនិពន្ធបទ "GANG GANG"លោក សុវត្ថិ សិរីវុឌ្ឍ​ ប្រកាសចាកចេញពីផលិតកម្មហង្សមាសហើយ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលមានឈ្មោះបោះសំលេង និងគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ ថាជាកូនប្រុសពៅ របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ នោះ ពេលនេះ ស្រាប់តែបង្ហោះវិដេអូលើប្រព័ន្ធ Tik Tok របស់ខ្លួនផ្ទាល់ ប្រាប់ទៅទស្សនិកជន ក៏ដូចជាហ្វេនៗ នៅលើបណ្តាញសង្គម​​ ទាំងអស់ឲ្យបានជ្រាបថា​ "លោកបានចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ"។

គ្រាន់តែបានលឺដំណឹងមួយនេះភ្លាម ធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ធ្លាប់តែឃើញ លោក សុវត្ថិ សិរីវុឌ្ឍ ស្ងាត់ៗស្រាប់តែប្រកាសចាកចេញពីផលិតកម្ម ហើយការចេញមកនេះ គឺតែម្នាក់ឯងថែមទៀតផង ។

សុវត្ថិ សិរីវុឌ្ឍ បានក៏បានបញ្ជាក់នៅក្នងប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនថា "ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ (Sovath Sereyvuth ) នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុង youtube របស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានបង្ហាញ ការត្រេកអរ និងរំភើប ហើយក៏ជូនពរឲ្យលោក ជួបតែសំណាងល្អ ពិសេសទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈផងដែរ។