គួរប្រុងប្រយ័ត្ន ! ខំសន្សំប្រាក់មិនហ៊ានចាយផ្តេសផ្តាស តែចុងក្រោយលុយរាប់សិបដុល្លារត្រូវខូចខាត ដោយសារតែ...
សីហា
-

បើសិនអ្នកទុកដាក់ប្រាក់សន្សំតិច ឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ ដូចនេះការជ្រើសរើសកន្លែងល្អបំផុតសម្រាប់ទុកដាក់ប្រាក់សន្សំគឺធនាគារ ព្រោះធានាបានទាំងសុវិត្ថភាពនិងទទួលបានទាំងការប្រាក់។

ពិតណាស់! ការសន្សំប្រាក់មិនងាយស្រួលដូចការចាយប្រាក់នោះទេ តែយ៉ាងណាមិញប្រាក់សន្សំក៏មានប្រយោជន៍អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរក៏ដោយ។ យ៉ាងណាមិញបើអ្នកមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលមិនអាចធ្វើបានទេ។

ងាកមកមើលម្ចាស់គណនីហ្វេសប៊ុករបស់គាត់ឈ្មោះ សុខ ហេង ដែលគាត់មានលុយជាច្រើន តែគាត់ជ្រើសរើសសន្សំប្រាក់តាមការដាក់ក្នុងទូរឈើ ដែលបណ្តាលឲ្យលុយរបស់គាត់ទាំងអស់ត្រូវបានខូចខាតទាំងស្រុក ដោយមានការរហែក និងធ្លុះធ្លាយជាច្រើនកន្លែង នេះជាការរៀប់របស់គាត់ “មានលុយមិនចេះចាយ សេដ បងប្អូនកុំយកតម្រាប់តាមញុំ បើមានលុយចាយអោយអស់អស់ទៅ” ចឹងសូម​បងប្អូនប្រុងប្រយ័ត្ន និងយកលុយរបស់អ្នកទុកក្នុងធានាគាជាចម្រើសដ៏ល្អបំផុត៕