ប្រាប់បានអត់? អតីតតារាសម្តែង រឿង"ទុំទាវ" លោក អ៊ុក សុភា ស្រាប់តែនឹកឃើញអនុស្សាវរីយ៍ ហើយក៏សួរបងប្អូនមួយសំនួរភ្លាមថា មើលការសម្តែងរបស់លោកហើយ មានអារម្មណ៍យ៉ាងណា...
ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ រឿង"ទុំទាវ ២០២១" ដែលសម្តែងដោយក្រុមសំដែង របស់អាជី និងអាម៉ី កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនយើងយ៉ាងខ្លាំង ។ នៅក្នុងការសំដែងនេះ បានធ្វើឲ្យមហាជន ផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើក្រុមរបស់អាជី និងអាម៉ី មួយទំហឹង។
អតីតតារាសម្តែង លោក អ៊ុក សុភា តួអង្គ នេនទុំ តួអង្គនៅក្នុងរឿង "ទុំទាវ" កាលពីឆ្នាំ២០២១ ដោយមានការដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង បានបង្ហោះសារពីអារម្មណ៍ខ្លួនឯងផ្ទាល់ ដោយលោកបានរៀបរាប់ថា "ទុំទាវជំនាន់ឆ្នាំ2000 បងប្អូនណាបានមេីលខ្លះប្រាប់ផង មេីលហេីយមានអារម្មណ៍បែបណា?"។
មានបងប្អូនជាច្រើនបានចូលមកខមិនថា "មើលហើយយំរហូតអាណិតបងទាវនិងបងទុំ ស្រលាញ់ស្មោះមួយនិងមួយ ដែលគ្មាននរណាប្រៀបបាន និងពួកបងណាស់ចង់អោយពួកបងថតរឿងនិងម្ដងទៀតណាស់"។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។