បន្ទាន់ ! សម្តេចប្រកាស់ ឲ្យអ្នកដែលពាក់ព័ន្ធជាមួយក្លឹប N8 ពាក់ព័ន្ធជាមួយអ្នកជំងឺ និងទីតាំងដែលត្រូវបិទទាំងអស់ ឆាប់មកតេស្តជាបន្ទាន់...
ខេត្តកណ្តាល ៖ ថ្លែងនៅព្រឹកនេះថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ដោយសម្តេចបានដាក់ឈ្មោះព្រឹត្តិការណ៍នេះថា ២០ កុម្ភៈ ហើយព្រឹត្តិការណ៍នេះរកឃើញមនុស្សចំនួន ៣២ នាក់ ( បានឆ្លងជំងឺកូវីដ១៩ ) ។
ជាមួយគ្នានេះដែរសម្តេចបានថ្លែងថា សូមឲ្យអ្នកដែលជាប់ពាក់ព័ន្ធទាំងជាមួយក្លឹប N8 ពាក់ព័ន្ធជាមួយអ្នកជំងឺ និងពាក់ព័ន្ធជាមួយនិងកន្លែងដែលត្រូវបិទទាំងអស់មេត្តាឆាប់ទៅធ្វើតេស្តជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ។
សម្តេចបានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអ់ទាំងអ្នកនៅភ្នំពេញ និងនៅតាមបណ្តាខេត្តនាៗមេត្តាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា បើគ្មានការចាំបាច់កុំចេញដើរទៅណាឲ្យសោះ ហើយដាច់ខាតត្រូវតែ អនុវត្តតាមវិធានការ ៣ « ១ ពាក់ម៉ាស ២ លាងដៃ ៣ រក្សារគម្លាត១ម៉ែត្រកន្លះ » ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។