ឱ្យស្នាក់នៅមិនគិតថ្លៃរយះពេល២ឆ្នាំ ដល់ពេលផុតកំណត់ ម្ចាស់ផ្ទះស្រែករកពុទ្ធោ ក្រោយឃើញសភាពបែបមួយនេះ
-

ម៉ាឡេស៊ី៖ មន្ដ្រីអាជ្ញាធរបានលើកឡើងថា ប្រជាជនម៉ាឡេស៊ីមួយចំនួនហាក់ដូចជាគ្មានទំនួលខុសត្រូវ ចំពោះសុខមាលភាពនៅ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួនទាល់តែសោះ ចំពោះទីលំនៅឋានដែលបានផ្ដល់ជូនដោយរាជរដ្ឋាភិបាល។

ថ្លែងទៅកាន់បណ្តាញសង្គមរបស់មជ្ឍមណ្ឌលផ្ដល់ទីលំនៅដ្ឋានរបស់រដ្ឋ Majlis Agama Islam Johor (MAIJ) បានចែករំលែករឿងរ៉ាវពីផ្ទះសម្បែងរបស់ប្រជាជនម្នាក់ ប្រៀបដូចជាឋាននរក ដ៏គួរឱ្យស្មោគគ្រោក និងការរស់នៅដោយគ្មានការខ្មាស់អៀនបន្ទាប់ពីស្នាក់នៅក្នុងទីលំនៅមួយនេះអស់រយៈពេល ២ ឆ្នាំដោយមិនគិតថ្លៃ ដែលរដ្ឋាភិបាលផ្តល់ជូនដើម្បីជួយដល់អ្នកដែលត្រូវការផ្ទះក្នុងរយៈពេល ២ ឆ្នាំមុននឹងពួកគេអាចមានលទ្ធភាព ផ្លាស់ទីលំនៅទៅកន្លែងផ្សេងទៀតដោយខ្លួនឯង។ 

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន MAIJ សរសេរថា“ វាជាការគួរឱ្យសង្វេគនៅពេលដែលឃើញផ្ទះទំនេរ ស្ថិតក្នុងសភាពបែបនេះ”។  ហើយឥលូវនេះផ្ទះមួយនេះកំពុងត្រូវបានគេសម្អាត ការជុសជុលនូវកន្លែងដែលបាក់បែក ការតំឡើងទ្វារថ្មី និងការក្រោលកម្រាលកៅស៊ូឥដ្ឋ កំពុងតែត្រូវបានអនុវត្ដ។

MAIJ ក៏បានបញ្ជាក់ផងដែរថា អ្នកដែលចេះទទួលខុសត្រូវចំពោះរបស់របរដែលឥតគិតថ្លៃត្រូវបានទទួលការលើកសរសើ ហើយពួកគេគេសមនិងទទួលបានទីលំនៅដ៏ឥតគិតថ្លៃមួយនេះ រយះពេល២ឆ្នាំដែលផ្ដល់ដោយរាជរដ្ឋាភិបាលមួយនេះ


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB