អាណិតណាស់ ! គ្រាន់តែទៅដល់ កន្លែងព្យាបាលភ្លាម វី ឌីណែត បានពោលពាក្យដូច្នេះថា...
-

ក្រោយលទ្ធផលធ្វើតេស្តចេញមកភ្លាមឃើញថាតារាចម្រៀង វី ឌីណែត ពេលនេះបានរកឃើញថានាងបានឆ្លងជំងឺកូវីដ១៩ហើយ ពេលនេះដែរតារាចម្រៀង វី ឌីណែត ត្រូវបានគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។ 

ជាក់ស្តែងបន្ទាប់ពីទៅដល់កន្លែងសម្រាកព្យាបាលភ្លាមស្រាប់តែ វី ឌីណែត បានបង្ហោះសារមួយឲ្យមហាជនមានអារម្មណ៍ថាស្រណោះស្រណោកបែបនេះថា ៖ « នៅពេលនេះនាងខ្ញុំបានដល់ទីតាំងសំរាកព្យាបាលហេីយ ស្ថានភាពនាងខ្ញុំពេលនេះមិនមានអីធ្ងន់ធ្ងរនោះទេ​ ព្រោះថាមានបងៗក្រុមគ្រូពេទ្យជំនាញមេីលថែនឹងព្យាបាលផងដែរអរគុណខ្លាំងមែនទែនសំរាប់ការបារម្មណ៍ពីបងប្អូនក៏ដូចជាfansទាំងអស់ថែរក្សាសុខភាពអោយបានល្អទាំងអស់គ្នាណា » ។

សូមបញ្ជាក់ផងដែរថាពេលនេះនៅក្នុងផលិតកម្មរស្មីហង្សមាសមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ នាក់ហើយ ក្នុងនោះមានដូចជា លោក ណុប បាយ៉ារិទ្ធ លោក ទីតូ អ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ អ្នកនាង សុគន្ធ នីសា និងកញ្ញា វី ឌីណែត អ្នកជំងឺទាំងអស់នេះពេលនេះកំពុងតែធ្វើទទួលបានការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញផងដែរ ៕