អស្ចារ្យណាស់! ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ
ស៊ីហៀង
-

ទង់ជាតិកម្ពុជា បានបង្ហាញខ្លួនយ៉ាងខ្ពស់ចិញ្ចែងចិញ្ចាចនៅតាមកំពូលអាគារដ៏ខ្ពស់ស្កឹមស្កៃ នៃទីក្រុងសៀងហៃ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តម នៃសម្តេចព្រះប្រមុខរដ្ឋដ៏ឆ្នើមនៃកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។

នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិ  តលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរា  ជហឫទ័យទទួលជួបស  វនការជាមួយ ឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ស្ថិតក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តម Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទាំងអស់នៃទីក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ មកកាន់ទីក្រុងសៀងហៃ នៅពេលនេះ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។ ឯកឧត្តម បានបន្តថា ចំណងមិត្តភាពចិន - កម្ពុជា មានប្រវត្តិសាស្ត្រយូរអង្វែងណាស់មកហើយ ចំណងមិត្តភាពរវាងប្រជាជនទាំងពីរមានភាពស៊ីជ   ម្រៅ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការផ្លាស់ប្តូរនៅក្នុងវិស័យផ្សេងៗបន្តកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ទៀត ដែលបង្ហាញពីចំណងមិត្តភាព“ ដែកថែប” មិនអាចបំបែកបានរវាងចិននិងកម្ពុជា។ 

ឯកឧត្តម បានលើកឡើងទៀតថា ទីក្រុងសៀងហៃ គឺជាទីកន្លែងកំណើតរបស់បក្ស   កុម្មុយ  និស្តចិន ដែលជាទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ចិន និងជាព្រំដែននៃការកែទម្រង់ ដោយបាននឹងកំពុងអនុវត្តនូវការណែនាំដ៏សំខាន់ៗរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing មកកាន់ទីក្រុងសៀងហៃ និងពន្លឿនការស្ថាបនា «មជ្ឈមណ្ឌលទាំង៥» និងទីក្រុងអន្តរជាតិសង្គមនិយមទំនើបមួយដែលមានភាពរីកចម្រើន និងបង្ហាញពីលក្ខណៈដ៏ពិសេសនេះទៅកាន់ពិភពលោក។ ឯកឧត្តម សង្ឃឹមថាតាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែស៊ីជ  ម្រៅអំពីទីក្រុងសៀងហៃ ព្រមទាំងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តម ក៏បានលើកឡើងផងដែរថាយើងនឹងអនុវត្តការមូលមតិគ្នាដោយអស់ពីចិត្តដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាលើវិស័យផ្សេងៗ និងចូលរួមវិភាគទានកាន់តែច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន - កម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជបន្ទូលសំណេះសំណាលក្នុងព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនោះថា ក្នុងដំណើរព្រះរាជទស្សនកិច្ចនៅទីក្រុងសៀងហៃនៅពេលនេះព្រះអង្គបានទតឃើញអំពីការអភិវឌ្ឍន៍ដ៏រីកចម្រើននៃទីក្រុងអន្តរជាតិមួយនេះ ដែលបានរំលឹកដល់ទីតាំងនៃមហាសន្និបាតលើកទី ១ នៃបក្សកុម្មុយនិស្តចិន និងបានធ្វើឲ្យ ព្រះអង្គ កាន់តែឈ្វេងយល់យ៉ាងស៊ី ជ  ម្រៅថែមទៀតចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុ យនិ  ស្តចិន។ ព្រះអង្គ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាប្រទេសចិន  នឹងទទួលបាននូវការអ  ភិ  វឌ្ឍថ្មីៗ និងកាន់តែល្អប្រសើរឡើងទៀតក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing។ ជាចុងបញ្ចប់ ព្រះអង្គ បានបន្តថា ព្រះអង្គ នឹងចូលរួមជាមួយ ឯកឧត្ត  មប្រធានាធិបតី Xi JinPing ដើម្បីទទួ  លមរ  តកដ៏វិសេសវិសាលនេះ និងបន្ត នូវចំ ណង មិត្តភា  ពដ៏ជ្រា  ល ជ្រៅរវាងមេដឹកនាំជំនាន់ចា  ស់នៃប្រទេសទាំងពីរ ហើយ និងកត់ត្រាជំពូ  កថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា - ចិន។

ប្រភព៖ Royal du Cambodge