ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលលេ ចឡេីងក្នុងបណ្តាញសង្គមតាមរយៈសេចក្តីខូមិន Comment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះChen Chen ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ)។
.jpg?1615906179)
ទទួលបានព័ត៌មាននេះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គមផងរហូតដល់រសៀលនេះទេីបស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃេីញ។
.jpg?1615906186)
ម្ចាស់គណនីហ្វេសប៊ុកខាងលេីជាស្រ្តីមានវ័យ១៨ឆ្នាំរ ស់នៅ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លេីយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ គាត់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា (សព្វថ្ងៃខំធ្វេីការទាំងឈឺ ទាំងជាដេីម្បីលុយ) នៅពេលនោះមានអ្នកខូមិនComment សួរគាត់ថា(កេីតអី?) រូបគាត់ក៏ឆ្លេីយ តបក្នុងខ្លឹម សារខូ មិនComentថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្ល ងជម្ងឺ កូវីដហេីយ-ខ្ញុំនិយាយមែនពូ)។
.jpg?1615906191)
នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលេីគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិ តលេងសេីចក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។
.jpg?1615906195)
ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្រ្តីសុខាភិបាលបាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌល០១ ស្រុកបាណន់ និងផ្តេីមយកវត្ថុសំណាកលេីរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឱ្យដឹងថារូបគាត់ទេីប នឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋាន ស្រុកបាណន់ នៅក្នុងអំឡុងពេលនេះដែរ។
.jpg?1615906201)
នៅចំពោះមុខបញ្ហាបែបនេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អនអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនងក្នុងរឿងត្រឹមត្រូវ ចៀសវាងការប្រេីប្រាស់បណ្តាញសង្គមដែលនាំបង្កឱ្យខ្លួនមានទោសកំហុស ឬប្រេីប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គមឱ្យសោះ សូមអរគុណ៕ ប្រភព៖ ក្រុមការងារប្រតិកម្មរហ័ស
.jpg?1615906212)
.jpg?1615906212)
.jpg?1615906212)
.jpg?1615906212)