កាលពីយប់ថ្ងៃទី ០៣ ខែមេសា លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានទទួលដំណឹងថា មានប្រជាពលរដ្ឋ កំពុងតែប្រមូលផ្តុំគ្នា លេងល្បែ ងស៊ី ផឹកស៊ី បង្កការរំខានដល់អ្នកជិតខាង ក៏បានបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យ ចុះទៅភ្លាមៗដល់ទីតាំងកើតហេតុតែម្តង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមគណនីហ្វេសប៊ុករបស់ វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា "មិនឲ្យសមត្ថកិច្ចយើងទំនេរអាម៉េច ម៉ាស់ក៍មិននាំគ្នាពាក់ មិនដឹងណែនាំអាម៉េចទៀតទេ! ប្រហែលគាត់អាងស្អាតហើយដឹង បានមិនខ្លាចសោះអញ្ចឹង?

យប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ គ្រាន់តែទទួលបានពត៌មានពីប្រជាពលរដ្ឋថា មានករណីប្រមូលផ្តុំគ្នាលេងល្បែ ង ស៊ី សង (ខ្លាឃ្លោក) និងផឹកស៊ី ភ្លាម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅបំបែកនិងបន្តអប់រំណែនាំ មិនឲ្យមានសកម្មភាពនេះទៀតទេ ។ ក្នុងករណីមិនរៀងចាលសមត្ថកិច្ចយើង និងអនុវត្តន៍វិធានការច្បាប់ មិនខាន"។

មានវិដេអូ៖