ចុម ! ប្រពន្ធដើមចូលគុកដោយសារតាមទាន់ប្តីនិងស្រីស្នេហ៍ហើយបានប្រើហិង្សាររួចត្រូវស្រីស្នេហ៍ប្តឹង...
Heang
-

(ប្ដីកំហូចឈ្មោះ​ ស៊ាង​ ហួន​ បាន​ផិតក្បត់​ប្រពន្ធ​ទៅលួចលាក់ទាក់ទងស្នេហា​បង្កើត​ភ្លេីងតណ្ហាជាមួយស្រីឈ្មោះ​ ម៉ន​ ស្រីលីស​ អាយុ​ ៣៤​ ឆ្នាំ​ រស់នៅ​ភូមិ​ ស្វាយ​តាហែន​ ឃុំ​ រកាគយ​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ ធ្លាប់​ត្រូវបាន​ប្រពន្ធដេីម​តាម​ទាន់​ នៅថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ រហូតដល់​មាន​ការ​ប្រេី​ហឹង្សាទៅវិញទៅមក​ ។ បន្ទាប់មក​នៅថ្ងៃទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០២៤​ ប្ដី​កំហូច​ និង​ ស្រី​ស្នេហ៍​ បាន​មក​ធ្វេី​កិច្ច​សន្យាឈប់​ទាក់ទងគ្នាដោយ​ផ្ដិត​មេដៃ​ត្រឹមត្រូវ​ ។

ប៉ុន្តែ​កិច្ចសន្យា​គ្រាន់តែ​ជា​កិច្ច​សន្យា​ កិច្ច​សន្យា​មិន​អាចហាម​ឃាត់​ភ្លេីង​តណ្ហាបានទេ​ បន្ទាប់​ធ្វេីកិច្ចសន្យារួច​នៅ​ថ្ងៃទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤​ ប្ដី​កំហូច​ និង​ ស្រីស្នេហ៍ឈ្មោះ​ ម៉ន​ ស្រីលីស​ ណាត់គ្នា​ទៅ​បង្កាត់​ភ្លេីង​តណ្ហាជាថ្មី​ ហេីយត្រូវបាន​ប្រពន្ធដេីម​ និង​បងប្អូន​ប្រពន្ធ​ដេីម​តាមទាន់ដល់​បន្ទប់ទៀត​ ។

ក្រោយមក​ ស្រី​ស្នេហ៍របស់​ប្ដី​ បាន​ប្ដឹង​ប្រពន្ធដេីម​ និង​បងប្អូន​ប្រពន្ធដេីម​ ពីបទ​ ហឹង្សារ​ និង​ទាម​ទារ​ជំ​ងឺចិត្ត​ ៥០​ លានរៀល​ ។ ទីបំផុត​ ប្រពន្ធ​ដេីម​ត្រូវបាន​តំណាង​អយ្យការអម​សាលាដំបូង​ខេត្ត​ត្បូង​ឃ្មុំ​ធ្វេី​សេចក្ដី​សន្និដ្ឋាន​ពីបទ​ហឹង្សារដោយមានស្ថានទម្ងន់ទោស​មាន​គ្នាច្រេីននាក់​ ហេីយចៅក្រម​បានចេញ​ដីកា​ឃុំ​ខ្លួន​ ប្រពន្ធ​ដេីម​ដាក់​ពន្ធនាគារ​ បង្ករអោយ​ការ​អាណិត​អាសូរប្រពន្ធ​ដេីម​គ្រប់ៗគ្នា​ ។ ចំណែក​បងប្អូន​ប្រពន្ធ​ដេីម​នាំ​គ្នារត់​គេចខ្លួន​ ដោយសារ​ស្រីស្នេហ៍របស់​ប្ដីមានលុយ​ ប្ដឹង​ពួកគាត់ដែរ​ )តាមការបង្ហោះផេក ផែង វណ្ណៈ៕