សមគ្នាណាស់! មួយគូទៀតហើយ សម័យកូវិដរៀបចំពិធីមង្គលការ ត្រឹមសែនព្រេនតាមប្រពៃណីបែបលក្ខណៈគ្រួសារ ក៏សប្បាយចិត្ត ថែមទាំង…
សីហា
-

សេចក្តីស្នេហាជាការស្រឡាញ់ចូលចិត្តជាប់ចិត្តស្អិតរមួត រាប់​អាន​ ហ៊ាន​លះបង់ និង ផ្តល់​សេចក្តី​សុខ​ដល់គ្នាទៅវិញទៅមក ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ទើបអាចរក្សាពាក្យថាស្នេហាបានយូរអង្វែង ស្នេហាគឺជាសំនួរដ៏សាមញ្ញបំផុត ប៉ុន្តែវាក៏ជាសំនួរដែលពិបាករកចម្លើយបំផុតដែរ ព្រោះវាកើតឡើងពីអារម្មណ៍ដូច្នោះយើងពិបាកនឹងឆ្លើយ មានតែពាក្យថា យល់ចិត្តគ្នាទើបកសាងស្នេហានេះមិនចេះសាបសូន្យ។

ការរៀបការគឺធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

ដោយសារតែប្រទេសកម្ពុជាយើង កំពុងតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តការណ៍ ២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏សម្រេចផ្អាកកម្មវិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនាទាំងអស់នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីដើម្បីចូលរួមទប់ស្កាត់បង្ការនិងការពារជំងឺកូវីដ១៩កំពុងរាតត្បាតចូលក្នុងសហគមន៍។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kham Srey Norng បានបង្ហោះសារថាអំពីពិធីសែនបែបដូនតាប្រពៃណីខ្មែរ ដែលសម័យនេះមិនអាចធ្វើកម្មវិធីធំបានទេ ដូច្នោះមានតែរៀបចំកម្មវីធីតូចតាចដូចជាចងដៃ និងហៅបងប្អូនចូលរួមប៉ុណ្នោះ នេះ

ជាការរៀបរាប់របស់ប្អូនស្រីខាងក្រោម “07.05.2021 ជាថ្ងៃសិរីមង្គលរបស់ពួកយេីង Hea Mab អរគុណអ្នកមានគុណទាំងសងខាងដែលបានរៀបចំពិធីសែនព្រេនតាមប្រពៃណីលក្ខណៈគ្រួសារ (សម័យកូវិត)អរគុណបងប្អូននឹងពូមីងដែរបានមកចូលរួមអបអរក្នុងកម្មពិធីរបស់ពួកខ្ញុំនាងខ្ញុំនឹងគ្រួសារ សូមជួនពរបងប្អូន នឹងពូមីង ដែលចូលរួមក្នុងកម្មវិធីនេះ អោយមានសុខភាពល្អ​ រកទទួលទានមានបាននឹងជៀសផុតពីកូវិត19 ”៕