ឈប់បារម្ភទៀតទៅ! ពេលនេះ Elon Musk ប្រកាសថាក្រុមហ៊ុនTesla នឹងទទួលយករូបិយប័ណ្ណ Bitcoin ម្ដងទៀត
សីហា
-

បរទេស៖ នៅក្នុងសារធ្វីធើរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យបាននិយាយថាក្រុមហ៊ុននឹងបន្តប្រតិបត្តិការ bitcoin ឡើងវិញដែលវាអាចនឹងផ្ដល់នូវនិន្នាការវិជ្ជមានទៅដល់ថ្ងៃអនាគតរបស់ក្រុមហ៊ុនTesla រួមជាមួយការទប់ស្កាត់និងថែរក្សានូវបរិស្ថានឲ្យកាន់តែប្រសើរឡើងវិញ។

លោក Musk បានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់លោក Magda Wierzycka នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាហ្វ្រិកខាងត្បូង Sygnia ដែលបាននិយាយថាការធ្វីតរបស់ Musk ស្តីពីតម្លៃ bitcoin គឺជា "ការសម្របសម្រួលទីផ្សារ" ហើយគួរតែបង្កឱ្យមានការស៊ើបអង្កេតដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក(SEC)។

ក្រុមហ៊ុន Tesla បានបង្ហាញឯកសារដែលមានតម្កល់ទុកនៅស្ថាប័ន SEC កាលពីខែកុម្ភៈថាខ្លួនបានទិញ bitcoin ចំនួន ១,៥ ពាន់លានដុល្លារហើយបាននិយាយថាខ្លួននឹងចាប់ផ្តើមទទួលយក bitcoin ជាវិធីសាស្ត្រទូទាត់សម្រាប់ផលិតផលរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានបញ្ឈប់ការទិញរថយន្តជាមួយ bitcoin នៅពាក់កណ្តាលខែឧសភាដោយសារតែការព្រួយបារម្ភអំពីការ Mining ទៅលើ cryptocurrency ពីMiner ទៅលើប្រព័ន្ធកុំព្យូទ័រ ដែលវាអាចធ្វើឲ្យមានការប្រែប្រួលនៃអាកាសធាតុ និងប៉ះពាល់ដល់បរិស្ថាន។

លោក Musk បាននិយាយកាលពីខែឧសភាថា "យើងមានការព្រួយបារម្ភអំពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការធ្វើអាជីវកម្មនៅក្នុងប្រតិបត្តិការ Mining Bitcoin ជាពិសេសសារធាតុ ធ្យូងថ្មដែលគេប្រើប្រាស់នៅក្នុងការ Mining ដែលវាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់បរិស្ថានធ្ងន់ធ្ងរជាងគេ "។

កាលពីថ្ងៃអាទិត្យលោក Musk បានជំទាស់នឹងការចោទប្រកាន់របស់លោក Wierzycka អំពីការក្ដោបក្តាប់ទីផ្សារដោយពន្យល់ថា“ ក្រុមហ៊ុន Tesla បានលក់ភាគហ៊ុនរបស់ខ្លួនប្រហែល ១០ ភាគរយដើម្បីបញ្ជាក់ថា BTC អាចត្រូវបានរំសាយយ៉ាងងាយស្រួល ដោយមិនធ្វើទីផ្សារនោះឡើយ ។ នៅក្នុងត្រីមាសដំបូងក្រុមហ៊ុន Tesla បានលក់“ ទ្រព្យសម្បត្តិឌីជីថល” ដែលមានតម្លៃ ២៧២ លានដុល្លារដែលជួយកាត់បន្ថយនូវការខាតបង់ប្រតិបត្តិការចំនួន ១០១ លានដុល្លារ។

ការអត្ថាធិប្បាយរបស់ Musk នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពី cryptocurrency ជាញឹកញាប់ធ្វើឱ្យតម្លៃកើនឡើងឬធ្លាក់ចុះ ប៉ុន្តែក្រោយពីសារដែលគាត់បានសរសេរនៅលើធ្វីតធើ កាលពីថ្ងៃអាទិត្យ និយាយជារួមតម្លៃ bitcoin ឡើងប្រហែល ៨ ភាគរយនៅក្នុងពេលថ្ងៃ៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ nbc