បរទេស៖ «Money» Floyd Mayweather Jr. អតីតកីឡាករអ្នកលេងកណ្តាប់ដៃ មិនដែលធ្លាប់ស្គាល់ពាក្យថាចាញ់របស់សហរដ្ឋអាមេរិកដែលទើបតែរកលុយបានចំនួន ១០០ លានដុល្លារអាមេរិក បន្ទាប់ពីបានប្រយុទ្ធជាមួយ កំពូលYouTuber Logan Paul ដ៏ល្បីនៅសង្វៀន Hard Rock Arena កាលពីដើមខែមិថុនា។
កាលពីថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានធ្វើការច្រណែនទៅលើFloyd ក្រោយពីកីឡាកររូបនេះបានអួតបង្ហាញលុយឈ្នះរបស់ខ្លួន ក្នុងការភ្នាល់ស្របច្បាប់ នៅក្នុងការប្រកួតUFC 264 ដែលចាក់ថាកីឡាករជនជាតិអាមេរិក Dustin Poirier នឹងយកឈ្នះកីឡាករ Conor McGregor នៅលើសង្វៀន T-Mobile Arena ទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអាទិត្យទី ១១ ខែកក្កដា។
គេដឹងច្បាស់ថាលទ្ធផលបានបញ្ចប់នៅទឹកទី ១ នៅពេលដែល Conor McGregor រងរបួសបាក់ជើងដែលធ្វើឱ្យរូបគេមិនអាចតស៊ូបាន។ បណ្តាលឱ្យគ្រូពេទ្យក្នុងតំបន់សម្រេចចិត្តបញ្ឈប់ការប្រយុទ្ធ ដោយប្រកាសឲ្យកីឡាករ Dustin Poirier ជាអ្នកឈ្នះក្នុងការប្រកួត។ ពីព្រោះ Conor McGregor មិនអាចធ្វើការប្រកួតបាននោះទេបន្ទាប់ពីឆ្អឹងជើងរបស់កីឡាកររូបបានហើមយ៉ាងខ្លាំង។
បន្ទាប់ពីចប់កម្មវិធីប្រកួត UFC264 អតីតកីឡាករ Floyd វ័យ ៤៤ ឆ្នាំបានថ្លែងអំណរគុណចំពោះកីឡាករជនជាតិអាមេរិករូបនេះបាននិយាយថា "សូមអរគុណលោក Dustin Poirier ចំពោះប្រាក់ដ៏ច្រើន" ខណៈពេលដែលគាត់បានបង្ហាញផងដែរថាគាត់បានភ្នាល់ប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ចំពោះការប្រកួតមួយនេះ ដោយបានឈ្នះមកវិញនូវទឹកប្រាក់ចំនួន ៣៥.៧០០ ដុល្លារអាមេរិក ដែលមិនធ្លាប់មានសម្រាប់ការផ្នាល់របស់គាត់នោះឡើយ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Sanook
.jpg?1626087833)
.jpg?1626087834)
.jpg?1626087839)
.jpg?1626087838)
.jpg?1626087832)
.jpg?1626087840)
.jpg?1626087832)
.jpg?1626087833)
.jpg?1626087833)
.jpg?1626087833)
.jpg?1626087837)
.jpg?1626087834)
.jpg?1626087834)
.jpg?1626087838)
.jpg?1626087835)
.jpg?1626087835)
.jpg?1626087835)
.jpg?1626087835)
.jpg?1626087836)
.jpg?1626087836)
.jpg?1626087836)
.jpg?1626087837)
.jpg?1626087837)
.jpg?1626087837)
.jpg?1626087838)
.jpg?1626087837)
.jpg?1626087838)
.jpg?1626087838)
.jpg?1626087840)
.jpg?1626087838)
.jpg?1626087839)
.jpg?1626087839)