វេជ្ជបណ្ឌិតរូបសង្ហាម្នាក់ កំពុងតែមានការព្រួយបារម្ភជាមួយការធ្វើតេស្តរហ័សកូវីដ១៩ ក្រោមហេតុផលមួយនេះ….
សីហា
-

ដោយឃើញស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កាន់តែមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋមានការខ្លាចរអារ ​ជាពិសេសម្នាក់ៗខ្លាចការរុកចូលក្នុងច្រមុះ ដើម្បីតេស្តរកកូវិដតែម្តង ព្រោះមានការឈឺចាប់ ទើបសំរេាចចិត្តទិញឧបករណ៍ធ្វើតេស្តដោយខ្លួនឯង ហើយនិងសម្រាលព្យាបាលនៅផ្ទះផងដែរ។  ជាមួយគ្នានេះ ស្រាប់តែបានឃើញគណនីហ្វេសប៊ុកផេករបសវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Dr. Huy Rithy បានបង្ហាញការព្រួយបារម្ភជុំវិញករណីនៃការធ្វើតេស្តរហ័សកូវីដ១៩ផងដែរ។

អ្វីដែលគួរឲបារម្ភ រឿងតេស្តរហ័សកូវីត១៩បងប្រុសម្នាក់គាត់មានអាការក្អក និងឈឺករយៈពេល ៣ថ្ងៃងគាត់ក៏សំរេចចិត្តទិញតេស្តរហ័ស ដើម្បីតេស្តមើល លទ្ធផលវិជ្ជមាន(+)គាត់ក៏សំរេចព្យាបាលខ្លួនឯងនៅផ្ទះ៥ថ្ងៃក្រោយ អាការគាត់ក៏បានធូរស្រាល គាត់ក៏ធ្វើតេស្តម្តងទៀត លទ្ធផល (-)ស្អែកឡើងមិនអស់ចិត្តគាត់ក៏តេស្តម្តងទៀត ដោយរុកជ្រៅជាងមុន លទ្ធផល (-) ទៀតគាត់បាន

គិតថា បានជាសះស្បើយហើយ គាត់ក៏ទៅលេងម្តាយរបស់គាត់ និងរស់នៅដូចធម្មតាតែការពិតមិនដូច្នេះទេ ខ្ញុំបានប្រាប់គាត់ទៅធ្វើតេស្តម៉ាសុីនធំ (PCR test) លទ្ធផល (+)ប៉ុន្មានថ្ងៃបន្ទាប់ ម្តាយគាត់ក៏វិជ្ជមាន (+) ហើយអាការ:គាត់ ស្ថិតនៅកំរិតធ្ងន់ទៀត ។ចង់ប្រាប់ថា ពេលមានអាការដំបូងៗ លទ្ធផលនៃការរកឃើញវីរុសរបស់តេស្តរហ័សខ្ពស់ណាស់ប្រហែល 98% តែក្រោយពីបាត់អាការៈ ឬ គ្មានអាការៈ លទ្ធភាពនៃការចាប់វីរុស មានប្រហែល 35% ប៉ុណ្ណោះ៕ ចូលទៅកាន់ផេកផ្ទាល់ Dr. Huy Rithy