ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវ60ម៉ែត្រ មានការប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការចាប់ឡានដឹកខ្សាច់របស់ពួកគាត់។ ការតវ៉ាធ្វើឡើងក្រោយពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នោះថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។
ក្នុងការប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។
ខាងក្រោមនេះជា ខ្លឹមសារក្នុងបដាដែលក្រុមឡានធំដឹកដីសរសេរស្នើរសុំអន្តរាគមន៍មាន៣ចំនុចគឺ
១. កុំចាប់ឡានទុករយៈពេលមួយឆ្នាំ
២.ត្រឹមពិន័យជាទឹកប្រាក់អី
៣. សូមក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន៕
សូមទស្សនាវីដេអូខាងក្រោម៖