ថៃ៖ តារាស្រីថៃកំពូលសម្រស់និងជាកូនកាត់ច្រើនសាសន៍នាង Pinky Savika បានចូលប្រឡូកក្នុងវិស័យភាពយន្ដរបស់ប្រទេសថៃតាំងពីនាងមានអាយុ៧ឆ្នាំមកម្ល៉េះ។ នាង Savika គឺជាតារាស្រីដែលមានមុខ V និងផ្ទៃមុខដ៏ស្រស់ស្អាតផងនោះ គឺជាតារាស្រីថៃម្នាក់ដែលកាត់ច្រើនសាសន៍ដូចជា ថៃ ចិន អង់គ្លេស ឥណ្ឌា និងប៉ាគីស្ថាន។
ក្នុងនោះនាងបានកសាងស្នាដៃជាច្រើននៅក្នុងខ្សែភាយន្ដថៃ ក្នុងនោះក៏មានការសម្ដែងជាមួយខ្សែភាពយន្ដឥណ្ឌានិងអន្ដរជាតិជាច្រើន មកទាល់បច្ចុប្បន្នតារាស្រីថៃរូបនេះមានអាយុ ៣៥ឆ្នាំទៅហើយ តែសម្រស់របស់នាងវិញនៅតែមានភាពក្មេងជាងវ័យ។
ក្នុងពេលថ្មីៗនេះនាងក៏បានវិលចូលមកសម្ដែងនៅក្នុងខ្សែភាពយន្ដ "Let love judge Dare to Love" ដោយដើរតួជាមេធាវីកាត់ក្ដីដ៏ស៊ិចស៊ីស្រស់ស្អាតម្នាក់នៅក្នុងរឿង។
នៅក្នុងព្រឹត្តិការណ៍នេះមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាតើតារាស្រី Pinky Savika ធ្លប់ឆ្លងកាត់នូវការវះកាត់កែសម្ផស្សដែរឬទេ? ពីព្រោះសម្រស់របស់នាងពីមុន និងពេលឥលូវគឺខុសគ្នាឆ្ងាយខ្លាំងណាស់ ជាពិសេសច្រមុះដ៏ស្រួចស្រស់ស្អាតរបស់នាងតែម្ដង។ តើអ្នកបន្ថែមអ្វីទេ?
Savika ធ្លាប់បានបញ្ជាក់ថានាង មិនធ្លាប់ធ្វើការវះកាត់កែសម្ផស្សម្ដងណាឡើយ ចំណែកឯច្រមុះរបស់នាងគឺបានមកពីធម្មជាតិ ឬក៏អាចថានាងជាកូនកាត់ក៏ថាបាន។ នាងបានធ្វើលំហាត់ប្រាណរាល់ថ្ងៃ និងបានទៅគ្លីនិក ដើម្បីរឹតបន្ដឹងផ្ទៃមុខតែប៉ុណ្ណោះ ដើម្បីធ្វើឲ្យសោភ័ណភាពសម្ផស្សនិងផ្ទៃមុខរបស់នាងកាន់តែមានភាពអភិវឌ្ឍន៍ឲ្យនៅក្មេងជាងវ័យតែប៉ុណ្ណោះ។
ប៉ុន្ដែអ្នកគាំទ្រនៅតែមិនអស់មន្ទិលសង្ស័យរបស់ពួកគេនោះឡើយ ពោលគឺពួកគេនឹងនៅរង់ចាំមើលបន្ដទៀតថា តើ Savika ធ្លាប់ធ្វើការវះកាត់កែសម្ផស្សឬអត់?
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖kapook