ពិតទេ!​ ក្រោយព័ត៌មានថា បុរសម្នាក់រៀបការបាន៣ខែ លោតទឹកបញ្ចប់ជីវិត ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកមួយថា គាត់មិនទាន់ស្លាប់ ដោយលើកហេតុផលនេះ…(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ បងប្អូនប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានដំណឹងថាមានបុរសម្នាក់ វ័យក្មេងម្នាក់បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួន ដោយបានជិះម៉ូតូ ០១គ្រឿងម៉ាក Zoomer X ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 មកឈប់នៅត្រង់ចំនុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់ទៅដោយបន្សល់ទុកនៅ ម៉ូតូម៉ាក zoomer X ១គ្រឿង ស្បែកជើង១គូ និងគ្រឿងអលង្កា ព្រមទាំងលុយមួយចំនួនផងដែរ ហើយពេលនេះមិនទាន់រកឃើញសាកសពរបស់បុរសខាងលើនៅឡើយទេ នៅត្រង់ចំនុចលើស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

បើយោងតាមការរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ និងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

មកទល់ពេលនេះ មិនទាន់រកសាកសពឃើញនោះទេ ហើយក៏មានមិត្តភក្ភិរបស់គាត់ជាច្រើននាក់កំពុងតែងើងឆ្ងល់ អស់រយៈពេលជាច្រើនថ្ងៃហើយ មិនមានដំណឹងថា យុវជនរូបនេះ ស្លាប់ឫ មិនស្លាប់ បើយោងតាមគណនីហ្វេស៊បុកមួយឈ្មោះ ម៉ាក់ ធាត់​ ប៊យ មិនទាន់ស្លាប់ទេ និងជិតវិលមកដូចដើមវិញហើយ៕ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖