យាយគ្រវីសក់ បង្ហាញសម្រស់ចុងក្រោយបំផុត នៃការវះកាត់ ដោយបានពោលថា “គ្មានឡើយពាក្យថាចាស់ ស្វាគមន៍មុនមាត់ថ្មី Baby Face”…
សីហា
-

ថៃ៖ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រថៃ នៅតែបន្ដចង់ដឹងជាខ្លាំងអំពីសម្រស់នៃការវះកាត់កែលម្អមុខរបស់តារាស្រីល្បីឈ្មោះនៅក្នុងសង្គមអ៊ីនធើណេតម្នាក់ឈ្មោះ Sitangsu Buathong ឬហៅយាយគ្រវីសក់ ដែលបានធ្វើការវះកាត់ពេញសឹងតែមួយតួក្បាលរបស់គាត់តែម្ដង។ ថ្មីៗនេះគាត់ទើបតែទទួលបានការវះកាត់ចុងក្រោយជាមួយនឹងការផ្លាស់ប្តូរទម្រង់មុខ ដោយរឹតបន្តឹងផ្ទៃមុខឲ្យមានភាពភ្លឺរលោងជាមួយនឹងការពង្រួមថ្ងាសថែមទៀតផង។

ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១ យាយគ្រវីសក់បានវិលត្រលប់មកវិញតាមរយៈហ្វេសប៊ុករបស់គាត់ តាមរយៈការបង្ហាញមុខមាត់ថ្មីចុងក្រោយបំផុតរបស់ខ្លួួន ជាមួយនឹងចំណងជើងថា "ខ្ញុំស្ទើរតែមិនជឿនោះទេ!!!!!! !! ម៉ាក់បានត្រលប់មកវិញហើយកូន ៗ " សម្រស់របស់ម៉ាក់គ្មានទៀតឡើយភាពចាស់ មានតែផ្ទៃមុខBaby face ចាំតែមើលចុះណា នេះជាការវះកាត់បង្ហើយចុងក្រោយហើយ!!។

សម្រាប់ការបង្ហាញខ្លួនលើកចុងក្រោយរបស់ Sitangsu Buathong វាពិតជាមើលទៅដូចជាវាបានផ្លាស់ប្តូរជាច្រើន ក្នុងនោះអ្នកគាំទ្រជាច្រើនបានចុចLike និងលើកទឹកចិត្តថា "បន្ទាប់ពីមុខអ្នកជា នោះកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ"៕

សម្រួលអត្ថបទដោយ៖PHEA

ប្រភព៖kapook