ទោះបីកន្លងហួសទៅយូរឆ្នាំ ឈិន ឡុង តែនៅនឹករលឹកដល់ប្រាសាទអង្គរវត្ត រហូតយករូបថតតាំងឆ្នាំ២០១៤មកបង្ហោះ និងពោលពាក្យថា…
សីហា
-

ប្រិយមិត្តជាច្រើនដែលនិយមតាមរឿងចិន ប្រាកដជាស្គាល់ ​តារា​សម្តែង​លេង​ក្បាច់គុន​ដ៏​ល្បីឈ្មោះ Jackie Chan ឬ ច្រើន​ស្គាល់​ថា ឈិន ឡុង មាន​អាយុ​ក្បែរ ៧០ ឆ្នាំ​ហើយ តែ​គេ​មើលឃើញថា លោក​ហាក់​គ្មាន​បំណង​ចង់​ចូលនិវត្តន៍​សោះ ដែល​នេះ​ធ្វើឱ្យ​មហាជន​គ្រប់គ្នា​កោតសរសើរ​លោក​យ៉ាងខ្លាំង ។​ ​នៅក្នុង​អាជីព​សិល្បៈ​ប្រមាណ​ជាង ៥០ ឆ្នាំនេះ លោក ឈិន ឡុង បាន​ដើរតួ​ថត​ក្នុង​ខ្សែភាពយន្ត​ល្បីៗ​ជាច្រើន ទាំង​រឿង​ដែល​នៅក្នុង​ស្រុក និងរឿង​ហូលីវូដ​ល្បីៗ​ផ្សេងទៀត ។

យ៉ាងណាមិញ បងប្អូនពុកម៉ែប្រាកដជាស្គាល់ហើយ ខេត្តសៀមរាប ជាខេត្តដែលពោរពេញទៅដោយទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលក្នុងនោះមានប្រាសាទបុរាណជាច្រេីនដែលបានកសាងមកតាំងពីដេីមសតវត្សទី៨ រហូតមកមានដូចជាប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ទាំនេះបានទាក់ទាញភ្ងៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ ជាពិសេសក៏មានតារាល្បីៗពោរពេញពិភពលោកមកទស្សនា។ 

ទន្ទឹមនឹងនេះដែរ លោក Jackie Chan ឫ ហៅថា ឈិន ឡុង ក៏បានបង្ហោះរូបអតីតកាលដែលធ្លាប់មកលេងប្រាសាទរបស់ខ្មែរ ដែលពិភពលោកទទួលថា ពិតជាល្អឥតខ្ចោះនោះគឺ ប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក។ រូបដែលលោក ឈិន ឡុង បានមកលេងនេះគឺតាំងពីឆ្នាំ២០១៤មកម្លេះ នេះដោយសារតែលោក នឹកប្រាសាទអង្គររត្តរបស់ខ្មែរ ទើបរូបលោក យកមកបង្ហោះម្តងទៀត៕