ថៃ៖ នៅថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយមានឈ្មោះថា Phetchabun បានរាយការណ៍ថា បវរកញ្ញាដ៏ស្រស់ស្អាតដែលត្រូវឡើងទៅប្រកួតឲ្យប្រទេសថៃក្នុងកម្មវិធីបងវរកញ្ញា Miss Grand London ២០២១ ដែលកម្មវិធីមួយនេះកំពុងតែត្រូវបានធ្វើការពន្យារពេលនៃការប្រកួត ដោយមិនទាន់បញ្ជាក់នូវពេលវេលាច្បាស់លាស់ណាមួយឡើយនៅក្នុងការប្រកួតមួយនេះ។
ដោយក្នុងអំឡុងពេលនេះ បវរកញ្ញារូបនោះ បានធ្វើការមកប្រកបរបរលក់ដូរផ្លែឈើ និងធ្វើអាហារសម្រន់សម្រាប់លក់នៅផ្លូវប្រសព្វនៃធនាគារសៀមពាណិជ្ជ ស្ថិតក្នុងឃុំ ណៃមឿងស្រុកមឿងផាត់ឈុន។
ប្រព័ន្ធផ្សព្វផ្សាយនោះក៏បន្ដទៀតថា បវរកញ្ញា Miss Grand London ២០២១ ដ៏ស្រស់សោភារូបនេះមានឈ្មោះថា thida Nilphai ដែលបច្ចុប្បន្នមានអាយុ២៦ ឆ្នាំ នឹងុំានស្រុកកំណើតនៅខេត្ត វិចឆៀនបូរី ។ មុនពេលចូលមកប្រឡូកក្នុងកម្មវិធីសម្រស់នៃកម្មវិធីបវរកញ្ញនៅក្នុងប្រទេស រូបនាងមានអាជីពជាអ្នកធ្វើម្ហូបអាហារសម្រន់លក់ស្រាប់ទៅហើយ។
ក្រៅពីលក់ផ្លែឈើពួកគេក៏ទទួលយកបង្អែមផ្សេងៗផងដែរ។ សម្រាប់អតិថិជននៅតាមបណ្តាខេត្តផ្សេងទៀតពួកគេអាចធ្វើការបញ្ជាទិញតាមរយៈទំនាក់ទំនងតាមរយៈហ្វេសប៊ុក Faiina suthida ឬ Instagram @fainah_suthida ដោយផលិតផលទាំងអស់របស់ពួកគេនឹងជ្រើសរើសតែផលិតផលដែលមានគុណភាព និងមានសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់។
ក្នុងនោះមានទស្សនិកសួរនាងថា នាងជារាជនីនៃកំពូលសម្រស់អញ្ចឹង បែរជាមកធ្លាក់ខ្លួនលក់ផ្លែឈើតាមចិញ្ចើមផ្លូវដូច្នេះ តើនាងខ្មាស់គេដែរឬទេ? ដោយនាងបានឆ្លើយតបថា មុននឹងក្លាយទៅជារាជនីសម្រស់នាងក៏ជាអ្នកលក់អាហារសម្រន់ ហើយអាជីពសព្វថ្ងៃមួយនេះវាមានភាពស្មោះត្រង់ទុច្ចរិត ម្យ៉ាងគាត់ធំដឹងក្ដីឡើងក៏ដោយសារតែរបរមួយនេះរបស់ឪពុកម្ដាយរបស់ខ្លួន គាត់មានមោទនភាពជាខ្លាំងជាមួយនឹងមុខរបរមួយនេះ ជាពិសេសគាត់នឹងបន្ដទៅមុខជាមួយនឹងមុខរបររបស់គាត់បន្ថែមទៀត៕
សម្រួលអត្ថបទដោយ៖ 宋麒安
ប្រភព៖ Sanook