ស្លុតចិត្តណាស់! នេះបុរសម្នាក់ដែលធ្លាក់ពីលើយន្ដហោះសហរដ្ឋអាមេរិក ក្នុងអំឡុងពេលរត់គេចខ្លួនចេញពីអាហ្វហ្គានីស្ថាន…
សីហា
-

កាប៊ុល៖ សារព័ត៌មានប៊ីប៊ីស៊ីបានរាយការណ៍ថាក្រសួងអប់រំនិងកីឡាអាហ្វហ្គានីស្ថានបានធ្វើសន្និសីទកាសែតមួយបញ្ជាក់ថាកីឡាករបាល់ទាត់យុវជនអាហ្វហ្គានីស្ថានឈ្មោះ សាគីអានវ៉ារីអាយុ ១៩ ឆ្នាំស្ថិតក្នុងចំណោមអ្នកស្លាប់ បន្ទាប់ពីគាត់បានព្យាយាមតោងកង់របស់យន្ដហោះប៊ូអ៊ីង C-17 របស់អាមេរិចដើម្បីរត់ចេញពីប្រទេស។ ពីព្រឹត្តិការណ៍ដែលក្រុមតាលីបង់លុកលុយនិងដណ្តើមអំណាចនិងទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃចន្ទទី ១៦ ខែសីហារូបភាពចុងក្រោយរបស់មនុស្សមួយចំនួនធំធ្វើដំណើរទៅកាន់ព្រលានយន្តហោះក្រុងកាប៊ុលដើម្បីគេចចេញពីប្រទេស ដោយសារតែគាត់មិនចង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់បានក្លាយជារូបភាពដ៏គួរឲ្យស្លុតចិត្ត ដែលត្រូវបានសារព័ត៌មានជាច្រើនធ្វើការចុះផ្សាយទូទាំងពិភពលោក។ លើសពីនេះហេតុការណ៍នេះបានរាយការណ៍ថាមានប្រជាជនអាហ្វហ្គានីស្ថានមួយចំនួនដែលព្យាយាមឡើងទៅលើយន្តហោះហើយតោងជាប់នឹងកង់របស់យន្តហោះរហូតដល់វាធ្លាក់ចុះមកក្រោម ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥ នាក់៕

សម្រួលអត្ថបទដោយ៖Sanook

ប្រភព៖宋麒安