សុខភាពសំខាន់ជាងលុយ ! អ្នកឧកញ៉ា គិត ម៉េង ប្រាប់ពីរបបអាហារដែលលោកគិតថាសំខាន់សម្រាប់លោកបំផុត ជាពិសេសគឺពេល...
ស៊ីហៀង
-

ចំណេះដឹង ៖ យោងតាមការបង្ហោះរបស់អ្នកឧកញ៉ា គិត ម៉េង នៅមុននេះបន្តិចមានខ្លឹមសារដូច្នេះថា ៖ សូមចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ជាមួយអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាព។ ខ្ញុំដឹងថា មនុស្សមួយចំនួនអាចរំលងអាហារពេលព្រឹក។ ប៉ុន្តែ សម្រាប់ខ្ញុំ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃ។ វាជួយដល់របបអាហារប្រចាំថ្ងៃ និងធ្វើឱ្យយើងមានសុខភាពល្អ ដោយផ្តល់ថាមពលដល់រាងកាយនិងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង។ មិនថាខ្ញុំរវល់បែបណាក៏ដោយ ក៏ខ្ញុំមិនមើលរំលងអាហារពេលព្រឹកទ្បើយ។

គ្រួសាររបស់ខ្ញុំចូលចិត្តប្រភេទអាហារពេលព្រឹកខុសៗគ្នា។ ខ្ញុំផ្ទាល់ចូលចិត្ត និងតែងតែណែនាំម្ហូបខ្មែរ (បបរស និងត្រីងៀត) ដែលជាអាហារធ្វើឱ្យយើងមានសុខភាពល្អ សាមញ្ញ និងមានរសជាតិឆ្ងាញ់។ កូនៗរបស់ខ្ញុំចូលចិត្តពងមាន់ដែលចម្អិនដោយភរិយាខ្ញុំ។ ភរិយាខ្ញុំមានរូបមន្តពិសេសមួយសម្រាប់ចម្អិនអាហារនេះ ឬក៏អាចមកពីការចម្អិនអាហារទាំងនេះត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់របស់ម្តាយ។

អាហារទាំងអស់នេះមិនត្រឹមតែបំពេញក្រពះរបស់យើងទេ ប៉ុន្តែវាមានគុណតម្លៃដែលនាំគ្រួសារយើងមកអង្គុយជាមួយគ្នានិងផ្តល់ថាមពលឱ្យគ្នាទៅវិញទៅមកពេញមួយថ្ងៃ។ ប្រសិនបើមានរឿងមួយដែលខ្ញុំអាចរំឭកអ្នកក្នុងថ្ងៃនេះ នោះគឺ “កុំរំលងអាហារពេលព្រឹករបស់អ្នក!” ៕