បាត់មុខពីវិស័យកីឡាប្រដាល់ក្បាច់គុណយូរ កែវ រំចង់ កំពុងតែកាក់កប ជាមួយនិងការងារថ្មី…
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីវត្តមានរបស់កីឡាករដ៏ល្បីឈ្មោះ កែវ រំចង់ ដែលជាកីឡាករប្រដាក់ម្នាក់ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ។ សព្វថ្ងៃនេះ កែវ រំចង់ បានកំពុងតែប្រកបមុខរបរថ្មី ជាមួយនឹងវិស័យអចលនទ្រព្យ ខណៈដែល​អាជីពជាកីឡាកប្រដាល់មិនសូវមានហុងស៊ុយ ដូច្នោះក៏ប្រលូកចូលជាមួយការលក់ដីឡូតិ៍វីញ​ ដើម្បីឲ្យមានជីវភាពគ្រាន់បើជាងមុន។

បើយងតាមប្រភពពីកីឡករ កែវ រំចង់ បានឲ្យដឹងថា លោកឈប់ប្រកួតជាមួយកីឡាករខ្មែរដូចគ្នាហើយ ដោយសារតែវៃជាមួយខ្មែរគ្នាឯងមិនសូវ វៃអស់ពីសមត្ថភាព។ ទោះបីជាលោកមិនសូវបង្ហាញខ្លួនក្នុងវិស័យកីឡា ក៏លោកនៅតែមានឈ្មោះបោះសម្លេង ហើយបច្ចុប្បន្ននេះ កែវ រំចង់ កំពុងជោគជ័យខ្លាំង​លើវិស័យអចលនទ្រព្យរបស់ខ្លួន ហើយក៏មិនដែលបានឭលោកនឹកនារឿងវៃតប់លើសង្វៀននោះទៀតដែរ ។

ក្រលែកមកមើលជំនួញថ្មីរបស់លោកវិញ ឃើញថាកំពុងតែជោគជ័យ ទោះបីជាជួបបញ្ហារីករាលដាលនៃជំងឺកូវិដ១៩ក៏ដោយ ក៏ការងាររបស់លោកនៅតែបន្តយ៉ាងរលូន យ៉ាងណាមិនមែនមានតែកីឡាករ កែវ រំចង់ ម្នាក់ទេ ដែលកាកកប នឹងរបររកស៊ីក្រោយស្ងាត់ពីអាជីព ប៉ុ​ន្តែ​មានកីឡាករជាច្រើនទៀតកំពុងសម្រុកនឹងជំនួញផ្ទាល់ខ្លួន ជាក់ស្ដែងដូចជាកីឡាករ វង្ស ណយ ជាដើម ៕