កម្សាន្ត ៖ ពិតណាស់ តារាសម្តែងស្រី កញ្ញា អាណារ៉ូស ធ្លាប់ជាតារាស្រីម្នាក់ដែលត្រូវបានគេធ្វើការរិះគន់ខ្លាំងដោយសារតែការកែសម្ផស្ស តែទោះបីជាមានការរិះគន់ខ្លាំងយ៉ាងណាក៏ដោយ រ៉ូស នៅតែជាមនុស្សស្រីដែលមានចិត្តត្រជាក់ខ្លាំងបំផុត តារាសម្តែងស្រី រូបនេះមិនដែលឆ្លើយតបទៅកាន់អ្នករិះគន់ដោយប្រើពាក្យសម្តីអាក្រក់ៗនោះទេ នាងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាស្រីដែលមានចិត្តធ្ងន់ផងដែរ ។




យ៉ាងណាមិញបន្ទាប់ពីធ្វើការកែសម្ផស្សរួច រ៉ូស បានធ្វើឲ្យអ្នករិះគន់ខ្លួនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញរូបសម្រស់របស់ខ្លួន ក្រោយពេលកែសម្ផស្សតារាសម្តែងអាណា រ៉ូស ព្រៀបដូចជាមនុស្សថ្មីអញ្ចឹង គឺការកែសម្ផស្សនេះបានជួយឲ្យសម្រស់របស់នាងស្រស់ស្អាតខ្លាំងណាស់។






ទន្ទឹមនិងនេះដែរថ្មីៗនេះគេបានឃើញតារាសម្តែងស្រី កញ្ញា អាណារ៉ូស បានបង្ហោះរូបជាច្រើនសន្លឹកអមមកជាមួយនិងទម្រង់មុខថ្មី ដែលគួរឲ្យទាក់ទាញនិងគយគន់មិនចេះណាយ ធ្វើឲ្យមហាជនលាន់មាត់សរសើរពីសម្រស់របស់កញ្ញា មិនដាច់ពីមាត់ផងដែរ ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖













