ព័ត៌មានក្ដៅៗ! ស្ថាប័នប្រដាល់ One Championship បានធ្វើការផ្អាកការប្រកួត ក្រោយពីរកឃើញថា Rodtang មានមានផ្ទុកមេរោគកូវិដ១៩
សីហា
-

ប្រិយមិត្តខ្លះបានជ្រាបហើយថា Rodthang Jimungon ដែលមានរហ័សនាមថា Iron Man គឺជាកីឡាករមួយរូបរបស់ប្រទេសថៃ ដែលកំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅក្នុងកម្មវិធីប្រដាល់នៅលើសង្វៀនOne Championship ដោយបានធ្វើការប្រកួតយកឈ្នះដៃគូរជាច្រើន នៅក្នុងនោះ សុខធី ដែលជាកីឡាករគុនខ្មែរ ក៏ត្រូវបានចាញ់នៅក្រោមកណ្ដាប់ដៃរបស់កីឡាករដែលមានភាពធន់ដូចដែកមួយនេះផងដែរ។

ប៉ុន្ដែនាថ្ងៃទី ២៤ ស្រាប់តែស្ថាប័ន ONE ធ្វើការប្រកាសការផ្អាកនៅក្នុងការប្រកួតរបស់បRodtang ជាមួយនឹងកីឡាករអាមេរិក ដែលមានឈ្មោះថា Demetrious Johnson ដែលហៅកាត់ថា DJ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ ក្នុងប្រភេទ Kickboxing FIRST STRIKE ក្រោយពីគេបានរកឃើញថា កីឡាករ Rodtang កំពុងតែមានភាពវិជ្ជមានកូវីដ១៩ នេះបើយោងតាមរបាយការណ៍របស់ ESPN ចំណែកឯការលើកថ្ងៃនៅក្នុងការប្រកួតថានឹងត្រូវធ្វើនៅថ្ងៃណានោះ ស្ថាប័ន ONE នឹងធ្វើការអាបដេតនាពេលខាងមុខបន្ទាប់ទៅទៀត៕

សម្រួលអត្ថបទដោយ៖宋麒安

ប្រភព៖ ONE Championship